. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
Google ត្រៀម​ស្មាតហ្វូន​ ប្រកួត​ប្រជែង​ជា​មួយ​ Apple
June 08, 2013 (04:17:48) [ 1243 ]
 
 
ក្រុមហ៊ុន ​Google និយាយ​ថា​ ខ្លូន​កំពុង​ផលិត​ស្មាតហ្វូន​ថ្មី​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ ​Apple ។​ ស្មាត​ហ្វូន​ប្រភេទ​ថ្មីនេះ​មាន​ឈ្មោះ​ថា​ Moto X នឹង​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ជា​យុទ្ធ​នា​ការ​មួយ ​ដើម្បី​ទម្លាក់​ថ្លៃ​ទូរស័ព្ទ​ស្មាត​ហ្វូន​ផង​ដែរ។​ លោក​ Denis Woodside នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន ​ថ្លែង​នៅ​ឯ​សន្និសីទ​ D11 ភាគ​ខាង​ត្បូង​រដ្ឋ​កាលី ហ្វ៊័រនីញ៉ា​ថា​ ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម ​ដំណើរ​ការ​ទូរស័ព្ទ​វីរបុរស​​ ឬទូរ​ស័ព្ទ​ដែល​មាន​សមត្ថ​ភាព ​ប្រកួត​ប្រជែង​នឹង​ iPhone និង​ Samsung Galaxy S4 ។​

ទូរស័ព្ទ​ស្មាតហ្វូន​ Moto X នេះ​អាច​ដឹង​ពី​អ្វី​ដែល​កើត​មាន​ឡើង ​ជុំវិញ​ខ្លួន​វា​គ្រប់​កាលៈទេសៈ ទាំង​អស់​ ។​ វាអាច​ឱ្យ​អ្នក​មាន​អន្ដរអំពើ​ ទៅ​វិញ​ទៅ​មក​ជាមួយ​វា ​ច្រើន​ជាង​ទូរស័ព្ទ​ដទៃ ​ក្នុង​ពេល​បច្ចុប្បន្ន​ ។​​ បើ​និយាយ​ពី​ Sensor នៅ​ខាង​ក្នុង​វិញ​ដូចជា​ gyroscope (ឧបករណ៍​កំណត់​ទិស​)​និង​ Accelerometer (ឧបករណ៍​វាស់​ល្បឿន​)​ នឹង​បើក​ជា​ប្រចាំ​​ ដូច្នេះ​ទូរស័ព្ទ​នឹង​ដឹង​ថា​ តើ​វា​ស្ថិត​នៅ​ក្នុង​រថយន្ដ​ ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ ៦០​ម៉ាយ ​ក្នុង​មួយម៉ោង​ ឬ​ក៏​វា​លោត​ចេញ​ពី​ហោប៉ៅ​ អ្នក​ប្រើ​ប្រាស់​ ។​ កាន់​តែ​ពិសេស​នោះ ​វា​ដឹង​ចិត្ដ​អ្នក​ប្រើ​ប្រាស់​ជា​មុន ​ថា​តើ​អ្នក​ចង់​បាន​អ្វី​ ឧទាហរណ៍​ វា​នឹង​បើក​កម្មវិធី​កាមេរ៉ា ​នៅ​មុន​ពេល​ថត​រូប​ភាព​ទៀត​ផង​ ។ ​លោក Woodside និយាយថា​ ស្មាត​ហ្វូន​ថ្មី​នេះ​នឹង​ដាក់​លក់​នៅ​ចុង​ឆ្នាំ​នេះ​ ហើយ​តម្លៃ​ថោក​ជាង​ iPhone ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter