. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
តេ​ឡេ​ស្កុប Hubble នឹង​បន្ត​ក្នុង​លំហ​អាកាស​ដល់​ឆ្នាំ​2021
July 01, 2016 (13:22:58) [ 1235 ]
 
 
តេ​ឡេ​ស្កុប​អវកាស Hubble នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​លំហ​ដដែល ពោល​គឺ​យ៉ាង​ហោច​ណាស់​រយៈពេល​៥​ឆ្នាំ​ទៀត​ចាប់តាំងពី​ថ្ងៃ​ទី​១ កក្កដា ២០១៦ រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ២០២១ នេះ​ដោយសារ​តែ​អង្គការ​ណា​សា (NASA) បាន​បន្ត​កិច្ចសន្យា​បច្ចុប្បន្ន​របស់​ខ្លួន ។ អង្គការ​ណា​សាបាន​ផ្តល់​កិច្ចសន្យា​បន្ថែម​ទៅ​កាន់​សមាគម​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ផ្នែក​តារាសាស្ត្រ​ដើម្បី​បន្ត​គាំទ្រ​ប្រតិបត្តិការ​របស់​តេ​ឡេ​ស្កុប Hubble ។

កិច្ចសន្យា​មាន​តម្លៃ​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​មាន​សុពលភាព​ដល់​ឆ្នាំ​២០២១ ពោល​គឺ​មាន​រយៈពេល​៥​ឆ្នាំ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រតិបត្តិការ​របស់​តេ​ឡេ​ស្កុប Hubble សម្រេច​បាន​ជោគជ័យ​ច្រើន​ដង​មក​ហើយ​ជាង​ការ​រំពឹង​ទុក​បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​កាលពី​ខែមេសា ១៩៩០ មក ។ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ Hubble បាន​បំពេញ​មុខងារ​ជា​តេ​ឡេ​ស្កុប​អវកាស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​កំណត់​តាមដាន​ពី​ចលនា​ក្នុង​កំ​ហ ។ ដោយឡែក​តេ​ឡេ​ស្កុប James Webb Space Telescope (JWST) គ្រោង​បង្ហោះ​នៅ​ឆ្នាំ​២០១៨ ។

ពួក​វា​ទាំង​ពីរ​នឹង​ប្រតិបត្តិការ​តាម​មុខងារ​រៀង​ៗ​ខ្លួន ពោល​គឺ Hubble នឹង​អង្កេត​តាមដាន​ចក្កវាឡ​ក្នុង​ទម្រង់​ពន្លឺ​ដែល​អាច​មើលឃើញ និង​ពន្លឺ​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​ត ។ រីឯ JWST វិញ​អង្កេត​ក្នុង​ដែន​វិភាគ​ពន្លឺ​ក្រហម​អាំង​ប្រា (Infrared Spectrum) ។ តេ​ឡេ​ស្កុប JWST នឹង​ចូល​កាន់តែ​ជ្រៅ​ក្នុង​លំហ​អាកាស​ជាង​តេ​ឡេ​ស្កុប Hubble ហើយនឹង​ធ្វើ​កំណត់​ត្រា​រូបភាព​ពី​ផែនដី​-​ព្រះអាទិត្យ​ចំណុច L2 Lagrange ពោល​គឺ​មាន​ចម្ងាយ​១,៥​លាន​គីឡូម៉ែត្រ​ពី​ផែនដី​ឯណោះ​។ ខណៈ Hubble ស្ថិត​ក្នុង​គន្លង​ផែនដី​ទាប​ត្រឹមតែ ៥៧០​គីឡូម៉ែត្រ​ពីលើ​ផ្ទៃរាប​របស់​ផែនដី​ប៉ុណ្ណោះ ។

ក្នុងអំឡុងពេល​២៦​ឆ្នាំ​នៃ​ដំណើ​គន្លង​របស់​តេ​ឡេ​ស្កុប Hubble បាន​ធ្វើ​ដំណើ​ប្រហែល​ជិត​៦ ពាន់​លាន​គីឡូម៉ែត្រ ហើយ​វា​បា​នប​ញ្ចូ​ន​រូបភាព​មក​ផែនដី​រាប់រយ​រាប់​ពាន់​សន្លឹក​ដែល​សុទ្ធ​សឹង​ជា​ទិដ្ឋភាព​ប្លែក​ភ្នែក​ពី​ចក្កវាឡ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter