. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
Sony នឹង​លក់​ឧបករណ៍​ហ្គេ​ម PlayStation VR 6​លាន​គ្រឿង
July 01, 2016 (13:20:39) [ 1190 ]
 
 
វិទ្យាស្ថាន Topology Research Institute ដែល​មាន​មូលដ្ឋាន​នៅ​តៃប៉ិ​បាន​ព្យាករ​ថា​ក្រុមហ៊ុន Sony នឹង​លក់​ឧបករណ៍​ហ្គេ​ម​ពាក់​ក្បាល PlayStation VR ចំនួន​៦​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៦ ។ តម្លៃ​របស់​វា​ក្នុង​មួយ​គ្រឿង​គឺ​៣៩៩​ដុល្លារ ហើយ​ក្រុមហ៊ុន​នឹង​វាយលុក​លើ​ទីផ្សារ​សាកលលោក​នៅ​ថ្ងៃ​ទី​១៣ តុលា ដោយ​រំពឹង​ថា​នឹង​បាន​លទ្ធផល ។ ថ្វីបើ​តួលេខ​នោះ​មាន​ចំនួន​ច្រើន​ពិបាក​នឹង​សម្រេច​គោលដៅ​បាន តែ​វា​អាច​នឹង​ផ្អែក​លើ​ការ​លក់​បើក​ឆាក​ដំបូង​ក្នុង​ប្រទេស​ជប៉ុន កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្លង​ទៅ ។

បើសិនជា​ការ​ព្យាករ​លក់​ពិតប្រាកដ​មាន​ន័យ​ថា ឧបករណ៍ PlayStation VR ទំហំ​៥.៧​អី​ុ​ង​នឹង​គ្រប់គ្រង​ទីផ្សារ​ប្រមាណ​ជា​៦៧% នៃ​ការ​លក់​ឧបករណ៍​ពាក់​ក្បាល​លើ​ពិភពលោក​។ ដោយឡែក​ចំនួន​នៃ​ការ​លក់​ឧបករណ៍​ពាក់​ក្បាល Oculus Rift របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុងអំឡុងពេល​ដូច​គ្នា​ត្រូវ​គេ​រំពឹង​ថា​មាន​ចំនួន​២,៣​លាន​គ្រឿង ។ រីឯ​ផលិតផល​របស់​ក្រុមហ៊ុន​តៃវ៉ាន់ HTC គឺ HTC Vine នឹង​មានទោះជា​យ៉ាងណា​ក៏​ដោយ បណ្តា​ក្រុមហ៊ុន​នោះ​នឹង​ជួយ​ជម្រុញ​កំណើន​ការ​ប្រើប្រាស់​ឧបករណ៍​ហ្គេ​ម​ពាក់​ក្បាល​៥៣,៥% នៅ​ឆ្នាំ​នេះ ពោល​គឺ​ឧបករណ៍​សរុប​៩​លាន​គ្រឿង នឹង​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​សាកលលោក ។ បើសិនជា​តួលេខ​បន្ត​ហក់​ឡើង​នៅ​ឆ្នាំ​២០២០ នឹង​មាន​ចំនួន​៥០​លាន​គ្រឿង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 118 នាក់
  Flag Counter
Flag Counter