. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ពួក​អ្នកវិទ្យាសាស្ត្រ​ណា​សា​ មាន​គោលដៅ​ស្វែង​រក ​ជីវិត​ក្រៅ​ភព​នៅលើ "​កំពូល​ផែនដី​" ដែល​ទើប​រកឃើញ
April 24, 2013 (06:31:37) [ 1367 ]
 
 
ប្រព័ន្ធ​ព្រះអាទិត្យ​មួយ ​ដែល​ផ្ទុក​ភព​ស្រដៀង​ផែនដី​ អាច​រស់​នៅបាន ​ប្រកបដោយ​សក្តានុពល ​ចំនួន​ពីរ​នោះ កំពុង​ត្រូវបាន​ផ្តោត​គោលដៅ​ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ ដែល​ស្វែងរក​ជីវិត​ក្រៅ​ភព ។​ ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ ក្រុម​តារាវិទូ​នឹង​បង្វែរ​ថាស់​តេ​ឡេ​ស្កូ​ប ​ទាក់ទង​របស់ខ្លួន​សំដៅទៅ​ភព Kepler-62 ជា​ដួង តារា​មួយ​ដែល​តូច​ជាង និង ភ្លឺ​តិចជាង​ព្រះអាទិត្យ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១.០០០ ឆ្នាំ​ពន្លឺ (Light Year) ពី​ផែនដី​នៅក្នុង​តារានិករ Lyra ។​

​ផែនដី​មួយគូ ដែល​គេ​ហៅថា "​កំពូល​ផែនដី​" នេះ បាន​ត្រូវ​រកឃើញ​ក្នុង "​តំបន់​អាច​រស់​នៅបាន​" របស់​ប្រព័ន្ធ​ព្រះអាទិត្យ​ខាងលើ ជា​តំបន់​គោល​ចរ​មួយ​ដែល​សីតុណ្ហភាព​មាន​សភាព​ក្តៅ​ល្មម​អាច​ឲ្យ​មាន​ផ្ទៃ​ទឹក​ដូចជា មហាសមុទ្រ និង បឹង​ជាដើម ។​

​ទោះបីជា​គ្មាន​នរណាម្នាក់​ដឹងថា​ភពផែនដី​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្វី​ក៏ដោយ ក៏​ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា​វា​ត្រូវបាន​បង្កើតឡើង​ដោយ​ថ្ម ។ ទីមួយ​គឺ​ភព Kepler-62f ត្រូវគេ​ជឿថា​មាន​អង្កត់ផ្ចិត​ធំ​ជាង​ផែនដី​យើង​ប្រហែល ១,៤ ដង ។ ភព​មួយទៀត​គឺ​ភព Kepler-62e ត្រូវគេ​ព្យាករណ៍​ថា​ធំ​ជាង​ផែនដី​ប្រហែល ១,៦ ដង ។​

​ព្រះអាទិត្យ​របស់​ភព​ទាំងពីរ​មាន​អាយុកាល​ចាស់​ជាង​ព្រះអាទិត្យ​របស់​យើង​ប្រហែល ២ ពាន់​លាន​ឆ្នាំ ដោយ​នាំ​ឲ្យ​មានលទ្ធភាព​នៃ​ការកើតមាន​ជីវិត​ក្រៅ​ភព​ដែល​ទំនើប​ជាង​នៅ​ភពផែនដី​ទៅទៀត ។​

​ភព​ទាំងពីរ​នេះ​នឹង​ក្លាយជា​គោលដៅ​អាទិភាព​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ជីវិត​ក្រៅ​ភព (Seti) ថ្មី​មួយ ដែល​ផ្តោត​សំខាន់​លើ​ពិភព​ដែល​អាច​រស់​នៅបាន ។ ភព​ទាំងពីរ​នេះ​បាន​ត្រូវ​រកឃើញ​ដោយ​កែវ​យឺត Kepler របស់​អង្គការ​ណា​សា ដែល​មកទល់​បច្ចុប្បន្ន​នេះ​បាន​រកឃើញ​ភព​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​ចំនួន​ជិត ៣.០០០ ហើយ ។ មួយ​ភាគ​ប្រាំ​នៃ​ភព​ទាំងនេះ​ត្រូវគេ​ជឿថា​គឺជា "​កំពូល​ផែនដី​" ដែលមាន​ទំហំ​ធំ​ជាង​ភពផែនដី​ពី​ចន្លោះ ១,២៥ ទៅ ២ ដង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter