. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ខោខ្លី ឬ​អាវ​ត្រ​នា​ប់ Fundawear អាច​ឲ្យ​គូស្នេហ៍​ ស្ទាប​គ្នា​បាន​ ទោះ​នៅទីណា​ក៏ដោយ
April 24, 2013 (06:26:56) [ 1845 ]
 
 
ដោយ​ស្លៀក​ខោខ្លី ឬ​អាវ​ត្រ​នា​ប់​វេទមន្ត​ទាំងនេះ​ដែល​គេ​ហៅថា Fundawear អ្នកនឹង​អាចមាន​អារម្មណ៍​ថា​មានការ​ស្ទាបអង្អែល​ពី​គូស្នេហ៍​របស់​អ្នក​ពី​គ្រប់​ទីកន្លែង​នៅលើ​ភពផែនដី​នេះ ។​

Fundaware គឺជា​ការ​ផ្គុំ​បញ្ចូល​គ្នា​ដ៏​ឆ្លាត​វៃ​រវាង​កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង ម៉ូ​ទ័​រ​ញ័រ​តូច​មួយ ដែល​គេ​ដេរ​ជាប់​នឹង​អាវ​ត្រ​នា​ប់រប​ស់មនុស្ស​ស្រី ឬ ខោខ្លី​របស់​បុរស ។ ប្រធាន​បច្ចេកទេស​រប​ស់​គម្រោង​ខោខ្លី​ខាងលើ លោក បេន ម័​រ បាន​និយាយ​ក្នុង​វីដេអូ YouTube ថា Fundaware បំពេញ​កិច្ចការ "​ក្នុងការ​បញ្ជូន​ការ​ស្ទាបអង្អែល​ឆ្លងកាត់​រយៈ​ចម្ងាយ​ដ៏​សែន​ធំ​ល្វឹងល្វើយ​" ។​

ដោយ​ឧបត្ថម្ភ​ថវិកា​ដោយ​សាខា​ក្រុមហ៊ុន​ស្រោមអនាម័យ Durex របស់​អូស្ត្រាលី ខោខ្លី​វេទមន្ត Fundawear នេះ ប្រើប្រាស់​នូវ​ឧបករណ៍​ញ័រ​តូច​មួយ ស្រដៀង​នឹង​អ្វីដែល​ធ្វើ​ឲ្យ​ម្រាមដៃ​របស់​អ្នក​ញ័រ​នៅលើ​ស្មា​ត​ហ្វូ​ន​ដែរ ។ ដង់ស៊ីតេ​នៃ​រំ​ញ័រ​របស់ Fundawear ឆ្លើយតប​ទៅនឹង​ចលនា​នៃ​ម្រាមដៃ​របស់​មនុស្ស ដែល​ប៉ះ​លើ​អេក្រង់​ស្មា​ត​ហ្វូ​ន​ពី​ចម្ងាយ ។​

​មកទល់ពេលនេះ គម្រោង​ខាងលើ​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង​នៅឡើយ ខណៈដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន​ខាងលើ​កំពុងតែ​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​ស្ទាប​ដៃ​របស់ខ្លួន​លើ ខោខ្លី ឬ អាវ​ត្រ​នា​ប់ Fundaware ដោយ​ប្រាប់​ក្រុមហ៊ុន​ថា តើ​ពួកគេ​នឹង​ប្រើប្រាស់​ផលិតផល​នេះ​យ៉ាងដូចម្តេច​ជាមួយ​ដៃគូ​របស់ខ្លួន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter