. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
Apple ខកចិត្ត​ព្រោះ​អត្រា​លក់ iPhone ធ្លាក់​ចុះ
May 02, 2016 (04:27:04) [ 1218 ]
 
 
ក្រុមហ៊ុន Apple សម្រេចចិត្ត​បញ្ចេញ​របាយការណ៍​នៃ​ការ​លក់​ធ្លាក់​ចុះ iPhone ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។ កាលពី​បី​ខែ​ដំបូង​ឆ្នាំ​២០១៦ ការ​លក់​ទូរស័ព្ទ iPhone បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​ប្រាក់​ចំណូល​ពុំ​ធ្លាប់​កើត​មាន​នោះ​ទេ ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស ​មាន​មូលដ្ឋាន​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក ​ឱ្យ​ដឹង​កាលពី​ខែមករា​ថា ខ្លួន​រំពឹង​របាយការណ៍​លក់​ស្ថិត​នៅ​ចន្លោះ​៥០​ពាន់​លាន​ដុល្លារ និង​៥៣​ពាន់​លាន​ដុល្លារ ។ បើ​ប្រៀបធៀប​ទៅ​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​លក់​បាន​៥៨​ពាន់​លាន​ដុល្លារ ​។

អ្នកវិភាគ​បាន​ព្យាករ​ថា ក្រុមហ៊ុន Apple បាន​លក់ iPhone ចំនួន​៥០​លាន​គ្រឿង​ក្នុងអំឡុងពេល​បី​ខែ​ដើមឆ្នាំ​២០១៦ ។ នេះ​បង្ហាញ​ថា​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជា​១៨% ដែល​ឆ្នាំ​មុន​លក់​បាន​៦១​លាន​គ្រឿង​ឯណោះ ។ ពួក​គេ​បាន​ប៉ាន់​ប្រមាណ​ចំនួន​សរុប​នៃ iPhone សារពើពន្ធ​ឆ្នាំ​២០១៦ បញ្ចប់​នៅ​ខែតុលា​ខាង​មុខ​នឹង​ធ្លាក់​ចុះ​៦​ភាគរយ ។ កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​២៣១​លាន​គ្រឿង ដោយឡែក​ឆ្នាំ​២០១៦ មាន​ត្រឹមតែ​២១៧​លាន​គ្រឿង​តែ​ប៉ុណ្ណោះ ។

លេខ​នៃ​ការ​លក់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ផលិតផល iPhone SE ដែល​ទើបតែ​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែមីនា​នោះ​ទេ ។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ TrendForce ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ​ជិត​៤៤ ភាគរយ​ចន្លោះ​ខែមករា និង​ខែមីនា ។ ក្នុង​រយៈពេល​៣​ខែ​នេះ​ក្រុមហ៊ុន​បាន​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ប្រហែល​៤២​លាន​គ្រឿង​ទៅ​កាន់​ក្រុមហ៊ុន​លក់រាយ ។ ប្រៀបធៀប​កាលពី​ត្រីមាស​មុន​មាន​ចំនួន​៧៥​លាន​គ្រឿង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter