. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
ហ្វេ​ស​ប៊ុ​ក​បន្ថែម​ប៊ូ​តុង​បង្ហាញ​ពី​អារម្មណ៍​៥​ទៀត
February 28, 2016 (15:26:29) [ 1275 ]
 
 
វា​មិនមែន​ជា​ប៊ូ​តុង Dislike ទេ ប៉ុន្តែ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ពោល​គឺ​ក្រុមហ៊ុន​បាន​បន្ថែម​ប៊ូ​តុង​បង្ហាញ​ពី​អារម្មណ៍​មនុស្ស​៥​ផ្សេង​ទៀត ដូច​ជា​បង្ហាញ​ពី​ស្នេហា​តំណាង​រូប​បេះដូង កើតទុក្ខ ភ្ញាក់ផ្អើល ខឹង និង​អារម្មណ៍​សប្បាយ ។ បន្ទាប់​ពី​សាកល្បង​នូវ​ជម្រើស​ថ្មី​នេះ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​សម្រេចចិត្ត​ធ្វើ​វា​ជា​ផ្លូវការ ។ មាន​ន័យ​ថា គឺជា​ការ​ជំនួស​ដោយ​គ្រាន់តែ​ប្រើប្រាស់​តែ​ប៊ូ​តុង Like តែ​១ ដូច្នេះ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​បង្ហាញ​ពី​អារម្មណ៍ ផ្សេង​ៗ​គ្នា​ដែល​ពួក​គេ​ចង់​បង្ហាញ ។

សមាជិក​ហ្វេ​ស​ប៊ុ​កបាន​ហៅ​ថា ប៊ូ​តុង Dislike ឬ​ប្រែ​ថា មិន​ពេញចិត្ត តែ​ប៊ូ​តុង​ថ្មី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ប៊ូ​តុង​ប្រតិកម្ម​ដោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ពោល​គឺ​ពាក្យ​នេះ​ងាយស្រួល​ហៅ និង​កាន់តែ​ងាក​ទៅ​រក​ការ​បង្ហាញ​ពី​អារម្មណ៍ ផ្សេង​ៗ​គ្នា​ផង​ដែរ ។ ប៊ូ​តុង​ទាំងនោះ​នឹង​លេច​រូបរាង​ឡើង​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ទាំងអស់​ចុច​លើ​ប៊ូ​តុង Like​។

លោក​សាមី គ្រុង ប្រធាន​គ្រប់គ្រង​ផលិតផល​ប្រចាំ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​និយាយ​ថា «​យើង​បាន​ស្តាប់​ទៅ​កាន់​មនុស្ស​ម្នា និង​បានដឹង​ថា​គួរតែ​មាន​វិធី​បន្ថែម​ទៀត​ដើម្បី​ងាយស្រួល​បង្ហាញ​ពី​អ្វីមួយ​ដែល​អ្នក​ឃើញ​ក្នុង News Feed នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ទៅ​តាម​នោះ​ដែរ​» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 38 នាក់
  Flag Counter
Flag Counter