. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
រស​ជាតិ​ស្រា​បៀរ​ អាច​ជា​មូល​ហេតុ​ បង្កើត​អា​រម្មណ៍​រីក​រាយ ​របស់​ខួរ​ក្បាល​
April 20, 2013 (08:27:56) [ 1376 ]
 
 
យោង​តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើងដោយ​​សាកល​វិទ្យា​ល័យ Indiana University ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា រស​ជាតិ​របស់​ស្រា​បៀរអាច​ជា​មូល​ហេតុ​នៃ​ការ​បញ្ចេញ Dopamine ដែល​ជា​សារ​ធាតុ​គីម​ី​ផ្តល់​ការ​សប្បាយ​នៅ​ក្នុង​ខួរ​ក្បាល​ ។

​នៅ​ក្នុង​ការ​ពិ​សោធន៍​លើ​បុរស​៤៦​នាក់​ អ្នក​ស្រាវ​ជ្រាវ​បាន​ឱ្យ​ពួក​គេ​ផឹក​ស្រា​បៀ​រដែល​ពួក​គេ​ម្នាក់​ៗ​ចូល​ចិត្ត​ក្នុង​កម្រិត​មួយ​យ៉ាង​តិចពោល​គឺ​ល្មម​តែ​ឱ្យ​ដឹង​រស​ជាតិ​ និង​មិន​ធ្វើ​ឱ្យ​កម្រិត​អាល់​កុល​ក្នុង​ឈាម​ផ្លាស់​ប្តូរ​ឡើយ ។​ ខណៈ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​ភ្លក្ស​រស​ជាតិ ការ​ស្គែន​ខួរ​ក្បាល​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា កម្រិត​សារ​ធាតុ Dopamineនៅ​ក្នុង​ខួរ​ក្បាល​ក្រុម​អ្នក​ភ្លក្ស​រស​ជាតិ​ស្រា​បៀរ​កើន​ឡើង​ខ្ពស់​ជាង​អ្នក​ផឹក​ទឹក​ឬ​ភេសជ្ជៈ​ធម្ម​តា ។​

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លោក​សាស្ត្រា​ចារ្យ​ David Karekenបាន​ថ្លែង​ថា​៖«យើង​ជឿ​ជាក់​ថា នេះ​ជា​ការ​ពិ​សោធន៍​លើ​មនុស្ស​លើក​ដំ​បូង​ដែល​បាន​បង្ហាញ​ថា ក្រេប​រស​ជាតិ​ភេសជ្ជៈ​មាន​ជាតិ​ស្រ​វឹង​​អាច​បង្កើត​សកម្ម​ភាព​សារ​ធាតុ dopamine នៅ​ក្នុង​ទី​បញ្ជា​ការ​កណ្តាល​របស់​ខួរ​ក្បាល »។​ ទោះ​ជា​យ៉ាង​ណា លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា ការ រក​ឃើញ​លើក​នេះ​មិន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ណាស់​ណា​ទេ ប៉ុន្តែ​វា​បាន​រក​ឃើញ​មធ្យោ​បាយ​ក្នុង​ការ​វាយ​តម្លៃ​រោគ​សញ្ញា​ញៀន​ស្រា​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter