. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Google ទម្លាក់​Apple ពី​តំណែង​មាន​តម្លៃ​ជាងគេ​ក្នុង​លោក
February 04, 2016 (10:18:23) [ 1296 ]
 
 
Alphabet ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Google បាន​ជំនួស​តំណែង​កៅអី​លេខ​១ ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​របស់​ពិភពលោក ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើនឡើង​៦,៥ភាគរយ​​បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ម៉ោង​នៃ​ការ​ជួញដូរ​កាលពី​រាត្រី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ ធ្វើ​ឱ្យ​ក្រុមហ៊ុន Alphabet មាន​មូលធន​ទីផ្សារ​ប្រមាណ​ជា​៥៥០​ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន Apple មាន​ត្រឹមតែ​៥៣៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

បើសិនជា​ក្រុមហ៊ុន Alphabet នៅ​តែ​បន្ត​កើនឡើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នោះ មាន​ន័យ​ថា ខ្លួន​នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​គ្រង​តំណែង​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​របស់​ពិភពលោក​ដោយ​ទម្លាក់​ក្រុមហ៊ុន Apple ដែល​បាន​កាន់កាប់​តំណែង​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នោះ ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ​កាលពី​ស​ប្តា​ហ៍​មុន ។

ទន្ទឹម​នេះ​ដែរ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​វ៉ា​ដាច់​ក្រុមហ៊ុន​ប្រេង ExxonMobil នូវ​មូលធន​ទីផ្សារ ។

ក្រុមហ៊ុន Microsoft ដែល​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី​៤ របស់​ពិភពលោក​បច្ចុប្បន្ន​នេះ​ក៏​ស្ថិត​ក្នុង​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផង​ដែរ ។

ក្រុមហ៊ុន Alphabet ត្រូវ​បាន​គេ​រាយការណ៍​ថា កើនឡើង​ប្រមាណ​ជា​៥,៣​ភាគរយ ក្នុង​ប្រាក់​ចំណេញ​ត្រីមាស​ទី​៤ ដែល​មាន​ទំហំ​ទឹកប្រាក់ ៤,៩​ពាន់​លាន​ដុល្លារ កាលពី​រាត្រី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ និង​បាន​កើនឡើង​១៨​ភាគរយ ក្នុង​ប្រាក់​ចំណូល​ប្រមាណ​ជា​២១,៣​ពាន់​លាន​ដុល្លារ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter