. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
LG G5 នឹង​លេច​រូបរាង​ក្នុង​ព្រឹ​តិ្ត​ការណ៍ MWC
January 18, 2016 (13:54:27) [ 1244 ]
 
 
ស្មា​ត​ហ្វូ​ន​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន LG គឺ G5 នឹង​បង្អួតរាង​ក្នុង​មហាសន្និបាត​ទូរស័ព្ទ​ពិភពលោក​ហៅ​កាត់​ថា MWC ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ នៅ​ក្រុង​បា​សេ​ឡូ​ណា​ប្រទេស​អេ​ស្ប៉ា​ញ ពោល​គឺ​វា​បង្ហាញ​រូបរាង​ដើម្បី​ផ្តួល Galaxy S7 របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ត្រៀម​នឹង​ប្រកាស​ជាមួយ​គ្នា​នេះ​ដែរ ។

គេហទំព័រ​បរទេស Korean Times ឱ្យ​ដឹង​ថា ក្រុមហ៊ុន LG ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ណែនាំ​បច្ចេកវិទ្យា​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ក្នុង​ព្រឹ​តិ្ត​ការណ៍ MWC ខណៈ​ពេល​ក្រុមហ៊ុន​សាំ​ស៊ុ​ង​, Sony, Nokia, HTC, Xiaomi, ZTE និង​ក្រុមហ៊ុន Lenovo ក៏​ត្រៀម​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែរ ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple មិន​ចាប់អារម្មណ៍​ក្នុង​ព្រឹ​តិ្ត​ការណ៍​នេះ​ទេ ដោយ​ទុក​រយៈពេល​បង្កើត​ព្រឹ​តិ្ត​ការណ៍​ផ្ទាល់ខ្លួន​ឈ្មោះ​ថា Apple Event ឬ​ព្រឹ​តិ្ត​ការណ៍​ក្រុមហ៊ុន Apple ធ្វើ​ឡើង​នៅ​ខែកញ្ញា​រៀង​រាល់​ឆ្នាំ ។

ងាក​មក​មើល​ព័ត៌មាន​ចុង​ក្រោយ​ស្តី​ពី​លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ជំនាន់​ក្រោយ G5 នឹង​មាន​ទំហំ​៥.៦​អុ​ី​ង អេ​ក្រង់​កម្រិត QHD និង​កញ្ចក់​ប្រភេទ Gorilla Glass ជំនាន់​ទី​៤​។ RAM ៤ ជី​ផ្ទុក​ក្នុង​ម៉ាស៊ីន​មាន​ចំនួន​៦៤​ជី​។ ក្រៅពី​នេះ G5​ល្បី​ថា នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ទៅ​២០ ខណៈ​កាមេរ៉ា​មុខ ៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter