. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
Microsoft សម្រេច​បញ្ចប់​កម្មវិធី Internet Explorer
January 18, 2016 (13:51:33) [ 1176 ]
 
 
ក្រុមហ៊ុន Microsoft បាន​សម្រេចចិត្ត​បញ្ឈប់​ការ​គាំទ្រ​សម្រាប់​កម្មវិធី​រុករក​តាម​អ៊ីន​ធើ​រ​ណេ​ត​ស៊េរី​ចាស់​គឺ Internet Explorer កម្រិត​៨,៩​និង​កម្រិត​១០ នឹង​បាត់​រូបរាង​ពី​ពិភពលោក​នេះ ខណៈ​ពេល​ក្រុមហ៊ុន​កំពុង​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ ចាប់ផ្តើម​ទទួលយក​កម្មវិធី​ស៊េរី​ថ្មី​គឺ Microsoft Edge ។

ចាប់ពី​ថ្ងៃ​ទី​១២ មក​រា ២០១៦ តទៅ មាន​តែ​កម្មវិធី Internet Explorer កម្រិត​ទី​១១​ប៉ុណ្ណោះ ដែល​បន្ត​ទទួល​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ការ​អភិវឌ្ឍ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា ។ បើសិនជា​អតិថិជន​ទាំងអស់​កំពុង​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មួយ​ក្នុង​ចំណោម​២០០​លាន​គ្រឿង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ Windows 10 នោះ​មាន​ន័យ​ថា លោក​អ្នកមាន​កម្មវិធី​រុករក​ថ្មី Microsoft Edge រួច​ហើយ ។ ប៉ុន្តែ​បើ​អ្នក​នៅ​តែ​មានកម្ម​វិធី​រុករក​អី​ុ​ន​ធើ​រ​ណេ​ត Internet Explorer កម្រិត​ទី​៨,៩ និង​ទី​១០ ដែល​ជា​ជម្រើស​របស់​អ្នក​នោះ ក្រុមហ៊ុន Microsoft នឹង​លើកទឹកចិត្ត​អ្នក​ឱ្យធ្វើ​កំណែប្រែ​ឡើង​កម្រិត​ដើម្បី​ចៀសវាង​ពី​ការ​វាយប្រហារ​អេ​ឡិច​ត្រូ​និក ។

កម្មវិធី​អ៊ី​ន​ធើ​រ​ណេ​ត Internet Explorer កម្រិត​ទី​១១ នឹង​រក្សា​ការ​ធ្វើ​កំណែប្រែ​ផ្នែក​សន្តិសុខ​សម្រាប់​មួយ​រយៈ​ពេល​ដល់​ប្រព័ន្ធ Windows 7,8 និង​ប្រព័ន្ធ Windows 10 ។ ក្រុមហ៊ុន​បាន​ប្រកាស​បិទ​បញ្ឈប់​កម្មវិធី Internet Explorer កាលពី​ខែមីនា ២០១៥ ក្រោយ​ពី​វា​មាន​វត្តមាន​អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ​ក្នុង​ការ​បម្រើ​សេចក្តី​ត្រូវការ​របស់​អតិថិជន​របស់​ខ្លួន ។ យ៉ាងណាមិញ​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​រុករក​ថ្មី​ដោយ​ស្ថិត​ក្នុង​គម្រោង​មានឈ្មោះ​ថា «Project Spartan» ហើយ​បច្ចុប្បន្ន​ស្គាល់​តាម​រយៈ​ឈ្មោះ​ថា Edge ត្រូវ​បាន​សាទរ​ជា​ការ​ចាប់ផ្តើម​ដ៏​ថ្លៃថ្លា និង​ជា​ការ​ប្រកួតប្រជែង​ជាមួយ​កម្ម​វី​ធី Chrome របស់​ក្រុមហ៊ុន Google និង​កម្ម​វី​ធី Fire Fox របស់​មូលនិធិ Mozilla Foundation ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter