. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
Galaxy S6 ជា​ស្មា​ត​ហ្វូ​ន​ល្អ​ជាងគេ​ ប្រចាំឆ្នាំ​២០១៥
January 04, 2016 (03:36:25) [ 1261 ]
 
 
គេហទំព័រ GSMArena បាន​បញ្ចេញ​លទ្ធផល​បោះ​ឆ្នោត​ចាត់​ចំណាត់ថ្នាក់​ទូរស័ព្ទ​ល្អ​ឯក​ប្រចាំឆ្នាំ ២០១៥​បាន​ទៅ​លើ​ស្មា​ត​ហ្វូ​តរបស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ម៉ូ​ដែល Galaxy S6 ដោយ​បាន​បោះ​ឆ្នោត​ដោយ​អតិថិជន និង​អ្នក​អាន​គេហទំព័រ​ផ្ទាល់​តែ​ម្តង ។ ពោល​គឺ Galaxy S6 បាន​ទទួល​សំឡេង​ប្រមាណ​ជា ៣៤​ភាគរយ ។

ដូច​បង្ហាញ​ក្នុង​រូប​ស្មា​ត​ហ្វូ​ន​ដែល​មក​តាម​ជា​បន្តបន្ទាប់​មាន​ដូច​ជា​ទូរស័ព្ទ iPhone 6S របស់​ក្រុមហ៊ុន Apple ឈរ​លំដាប់​លេខ​២ មាន​១៩​ភាគរយ​, ទូរស័ព្ទ​របស់​ក្រុមហ៊ុន Sony គឺ Sony Xperia Z5 ជាប់​លេខ ៣​មាន ១៨​ភាគរយ​, LG G4 របស់​ក្រុមហ៊ុន LG ជាប់​លេខ ៤​មាន​១០​ភាគរយ​, ទូរស័ព្ទ Microsoft Lumia 950 របស់​ក្រុមហ៊ុន Microsoft ជាប់​លេខ​៥​មាន​៨​ភាគរយ និង​លេខ ៦ បាន​លើ​ទូរស័ព្ទ Huawei P8 របស់​ក្រុមហ៊ុន​ចិន Huawei ដែល​មាន ៤​ភាគរយ ។

ទូរស័ព្ទ Galaxy S6 ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​កាលពី​ខែមេសា ។ វា​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា​អា​ក្រង់ ៥.១ អី​ុ​ង ។ RAM ៣​ជី ។ កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ១៦​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 5.1.2 (Lollipop) និង​មាន​ថាមពល​ថ្ម​ប្រើប្រាស់​២៥៥០​មី​ល្លី​អំពែ ។ Galaxy S6 មាន​ពណ៌​ស ខ្មៅ មាស និង​ពណ៌​ខៀវ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 311 នាក់
  Flag Counter
Flag Counter