. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
យាន New Horizons នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ខ្សែក្រវាត់ 2014 Mu69​ នៅ​ឆ្នាំ​2019
December 02, 2015 (10:12:55) [ 1374 ]
 
 
បន្ទាប់​ពី​ទៅ​ដល់​ភព​ព្លុ​យ​តុង និង​ភព​រណប​របស់​វា​កាលពី​ប៉ុន្មាន​ខែ​មុន យាន New Horizons របស់​អង្គការ NASA នឹង​ចាប់ផ្តើម​ចេញដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ខ្សែក្រវាត់ Kuiper Belt នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ស្ថិត​នៅ​ពី​ក្រៅ​ដំណើរ​គន្លង ​របស់​ភព​ណឹ​ប​ទូ​ន​ដែល​គេ​មាន​ជំនឿ​ថា រួម​មាន​ផ្កាយដុះកន្ទុយ​, អាចម៍ផ្កាយ និង​វត្ថុ តូច​ៗ​ដទៃ​ផ្សេង​ទៀត​បង្កើត​បានជា​ផ្ទាំង​ទឹកកក ធំ​ៗ ។

យានអវកាស​នេះ​បាន​ចេញ​ប្រតិបត្តិការ​៤ លើក ជាប់​ៗ​គ្នា​ក្នុង​ខែតុលា និង​ខែវិច្ឆិកា ២០១៥ ។ ប្រព័ន្ធ​រុញច្រាន​ទាំងនេះ​គឺជា​ដំណើរ​គន្លង​ឆ្ងាយ​ជាងគេ​បំផុត​ដែល​យាន​ផ្សេង​ៗ​ទៀត​មិន​អាច​ធ្វើ​បាន​នោះ​ទេ ។ យាន New Horizons ឥឡូវនេះ​កំពុង​ស្ថិត​នៅ​លើ​បេសកកម្ម​ស្រាវជ្រាវ 2014 MU69 ដែល​ជា​តំបន់​ខ្សែក្រវាត់​ស្ថិត​នៅ​ទីតាំង​ពាន់​លាន​ម៉ៃ​ឆ្ងាយ​ពី​ភព​ព្លុ​យ​តុង ហើយ​វា​នឹង​ទៅ​ដល់​នៅ​ដើមឆ្នាំ​២០១៩​ផង​ដែរ ។

តំបន់​ខ្សែក្រវាត់ 2014 MU69 រក​ឃើញ​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ឧបករណ៍​តេ​ឡេ​ស្កុប​អាកាស ។ ផ្អែក​លើ​ពន្លឺ និង​រយៈ​ចម្ងាយ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ទំហំ​អង្កត់ផ្ចិត ៣០​ទៅ​៤៥​គីឡូម៉ែត្រ​ដែល​មាន​រយៈ​គន្លង​២៩៣​ឆ្នាំ ព្រមទាំង​មាន​ទំនោរ​ទាប​ផង​ដែរ ។ ការ​អង្កេត​នេះ​នឹង​បន្ត​ដើម្បី​សិក្សា​ពី​តំបន់​ខ្សែក្រវាត់​រហូត​ដល់​ឆ្នាំ​២០២២៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter