. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
Apple បញ្ចេញ​របាយការណ៍​ប្រាក់​ចំណេញ​ពី​ការ​លក់ iPhone
November 02, 2015 (05:04:34) [ 1408 ]
 
 
ក្រុមហ៊ុន Apple បាន​បញ្ចេញ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​ជាមួយនឹង​កំណត់​ត្រា​ការ​លក់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៥៣,៤​ពាន់​លាន​ដុល្លារ ។

ក្រុមហ៊ុន​មួយ​នេះ​បាន​ចំណេញ​១​ពាន់​លាន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ហើយ​ក៏​បាន​គ្រប់គ្រង​ទីផ្សារ​ការ​លក់​នៅ​អា​មេ​រិ​ក​ផង​ដែរ ពោល​គឺ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​ដូច​ជា iPhone 6 និង iPhone 6S គ្របដណ្តប់​ទីផ្សារ​ទាំងស្រុង ។ រីឯ​ទីផ្សារ​នៅ​ប្រទេស​ចិន​វិញ​ក៏​មាន​សន្ទុះ​ខ្ពស់​ដែរ ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​លក្ខណៈ​មិន​ច្បាស់លាស​ក៏​ដោយ ។

ក្រុមហ៊ុន Apple និយាយ​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​បាន​កើនឡើង​២២​ភាគរយ ស្មើ​ទំហំ​ទឹកប្រាក់​៥១,៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ខែ​រហូត​ដល់​ថ្ងៃ​ទី​២៦ កញ្ញា ។

ក្រុមហ៊ុន​បាន​លក់​ទូរស័ព្ទ iPhone ចំនួន​៤៨​លាន​គ្រឿង​លើ​ទីផ្សារ ។ ចំណែក​ទំហំ​ទឹកប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ​២៣៣,៧​ពាន់​លាន​ដុល្លារ រីឯ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​៥៣,៤​ពាន់​លាន​ដុល្លារ ។

នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Apple លោក Tim Cook និយាយ​ថា នេះ​គឺជា​ការ​លក់​បំបែក​កំណត់​ត្រា​ប្រចាំឆ្នាំ​ពុំ​ធ្លាប់​កើត​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ឡើយ ។ ផល​ចំណេញ និង​ចំណូល​ហក់​ឡើង​ខ្ពស់​បាន​មក​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន ចំណែក​ផលិត​ដទៃ​ផ្សេង​ទៀត​ដូច​ជា iPad និង iMac ហាក់ដូចជា​នៅ​ទ្រឹង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter