. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
សាំ​ស៊ុ​ង​ត្រៀម​បង្ហាញ Tablet អេ​ក្រង់​យក្ស​នៅ​ខែ​ក្រោយ
November 02, 2015 (04:57:05) [ 1410 ]
 
 
ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រោង​ណែនាំ Tablet ថ្មី​របស់​ខ្លួន​គឺ Galaxy View នៅ​ខែ​ក្រោយ ។ នេះ​គឺជា Tablet អេ​ក្រង់​ធំ​ជាងគេ​ក្នុង​ចំណោម ផលិតផល​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​បាន​ផលិត​នា​ពេល​កន្លង​មក ។

លក្ខណៈ​ពិសេស​របស់ Galaxy View ទំហំ​១៨.៤​អី​ុ​ញ ធំ​ជាង​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Apple ។ កម្រិត​ភ្លឺ​ច្បាស់​១០៨០ គុណ​នឹង​១៩២០​ភិ​ច​ស៊ែ​ល ។ CPU ប្រភេទ Octa-Core ល្បឿន​១.៦​ជី​ហ្គា​ហឺត (GHz) ។ RAM ២​ជី ។ កាមេរ៉ា​មុខ​២.១​មេ​ហ្គា​ភិ​ច​ស៊ែ​ល​។ Galaxy View ដំណើរការ​ដោយ​ប្រតិបត្តិការ Android OS 5.1 ។ លក្ខណៈ​ពិសេស​ក្រៅពី​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅឡើយ​ទេ​លើ​គេហទំព័រ​បរទេស GSMArena សូ​ម្បី​តែ​តម្លៃ​ក៏​ដោយ ។

អ្នកវិភាគ​ទីផ្សារ​បច្ចេកវិទ្យា​អះអាង​ថា «Galaxy View» គឺជា​អាវុធ​ថ្មី​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​របស់​ក្រុមហ៊ុន Apple គឺ iPad Pro អេ​ក្រង់​១២.៩​អី​ុ​ញ ខណៈ​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​តែ​ដណ្តើម​ទីផ្សារ​យ៉ាង​គគ្រឹក​គគ្រេង៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 78 នាក់
  Flag Counter
Flag Counter