. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
កិច្ចសន្យាគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ត្រូវបានអនុម័ត ធ្វើឲ្យកម្ពុជាអាចទទួលបានល្បឿនអ៊ីនធឺណិតកាន់តែលឿន
September 01, 2015 (09:39:49) [ 1378 ]
 
 
ភ្នំពេញ: ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម​ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា បានប្រកាស​កាលពីថ្ងៃ​សុក្រទី​២៨​សីហា២០១៥នេះ​ថា គម្រោង​ត​ភ្ជាប់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ដើម្បី​នាំយក​ល្បឿន​អ៊ីនធឺណិត​កាន់តែ​លឿន​មក​កម្ពុជា​នោះ បានសម្រេច​នូវ​ដំណាក់កាល​សំខាន់​ចុងក្រោយ​ហើយ។

​យោងតាម​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ខ្នាត​ធំ​ទាំងបី សម្រាប់​គម្រោង​ខ្សែ​កា​ប្លិ៍​ អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​នេះ​ បាន​ចូល​ជា​ ធរមាន​ហើយ គឺ​មានន័យថា គម្រោង​ខ្សែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ​ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ (MCT) បាន​ឈាន​ពី​ដំណាក់កាល​រៀបចំ​ផែនការ ទៅដល់​ដំណាក់កាល​អនុវត្តន៍​ហើយ។​

​ក្រុមហ៊ុន Telcotech ដែលជា​ក្រុមហ៊ុន​មួយ​កាន់កាប់​ទាំងស្រុង​ដោយ អ៊ី​ហ្ស៊ី​ខម គឺជា​ដៃគូ​មួយ​ក្នុង​គម្រោង​នេះ ជាមួយនឹង​ក្រុមហ៊ុន Symphony Communication ពី​ប្រទេស​ថៃ​និង​ក្រុមហ៊ុន Telekom Malaysia Berhad នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​រួមគ្នា​បង្កើត​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ថ្នាក់​តំបន់​នេះ​ឡើង​។​

​ឧកញ៉ា Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម​បាន​មានប្រសាសន៍ថា​៖ “​ឥឡូវនេះ ដោយ​កិច្ចសន្យា​បាន​ចូល​ជា​ធរមាន​ហើយ យើងខ្ញុំ​មាន​ក្តីរំភើប​ខ្លាំងណាស់ ព្រោះ​យើង​នឹង​អាច​ចាប់ផ្តើម​ការងារ​សាងសង់​បណ្តាញ​ខ្សែ​កា​ប្លិ៍​រាយ​ខ្សែ​កា​បិ៍្ល​ក្រោម​ឈូង​សមុទ្រ​ថៃ​និង​ទាញយក​ខ្សែ​កា​បិ៍្ល​មក​ភ្ជាប់​នឹង​ស្ថានីយ​ទទួល​ក្នុង​ខេត្ត​ព្រះសីហនុ​” ។​

​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ថ្នាក់​តំបន់​នេះ នឹងមាន​ប្រវែង ១.៣០០​គីឡូម៉ែត្រ ដែល​នឹង​ត​ភ្ជាប់​កម្ពុជា​និង​ថៃ ទៅនឹង​ប្រព័ន្ធ​បណ្តាញ​របស់​ប្រទេស​ម៉ាឡេស៊ី​ហើយ​បន្ត​ភ្ជាប់​តាម​ខ្សែ​កា​ប្លិ៍​ក្រោម​ដី​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​ឧបទ្វីប៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter