. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
កម្ពុជា​អាច​ផលិត និង​ដំឡើង​យានជំនិះ​បច្ចេកវិទ្យា​ទំនើប ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ថាមពល​អគ្គិសនី
September 01, 2015 (09:37:38) [ 1335 ]
 
 
ភ្នំពេញ​: លោក​ឧត្តមសេនីយ៍ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ បើក​ឱ្យ​ដំណើរ ការ​ស្នាក់​ការ​ដាក់​លក់​ផលិតផល​របស់​ក្រុមហ៊ុន Star 8 Cambodia ថា វា​ជា​មោទនភាព​ជាតិ ដែល​នៅ​កម្ពុជា​យើង អាច​ផលិត និង​តំឡើង​យានជំនិះ​ បច្ចេកវិទ្យា​ទំនើប ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ និង​ថាមពល​អគ្គិសនី​ដោយ​ខ្លួនឯង ដែល​ជា​ថាមពល​ស្អាត អាច​កាត់​បន្ថយ​ជាតិ ពុល នៅ​ក្នុង​បរិស្ថាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​។

លោក ជឿជាក់​ថា តាម​រយៈ​គោលនយោបាយ​ទីផ្សារសេរី និង​សក្តានុពល​អនុគ្រោះ​ផ្សេង​ៗ ព្រមទាំង​សន្តិសុខ​សង្គម និង​ស្ថេ​រ​ភាព​នយោបាយ​នៅ​កម្ពុជា ក្រោម​ការ​ជម្រុញ​លើកទឹកចិត្ត និង​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចរន្ត​សេដ្ឋ​កិ​ដ្ឋ​ទីផ្សារ​ឯកជន​នៅ​កម្ពុជា នឹង​កាន់តែ​មានការ​កើន​ឡើងជា​លំដាប់​ដែល​កត្តា​នេះ នឹង​ជំរុញ​ដល់​ភាព​រីក​ចម្រើន​ដល់​សេដ្ឋកិច្ចជាតិ និង​នាំ​មក​នូវ​ភាពល្អ​ប្រសើរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម គឺជា​គ្រឹះ​នៃ​អ្វី​ៗ​ទាំងឡាយ ដែល​យើង​មាន​សព្វថ្ងៃ​។ ជាក់ស្តែង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជាកម្ពុជា​រីក​ចម្រើន​ទៅ​បានគឺ​អាស្រ័យ ​ទៅ​លើ​កត្តា​ច្រើន​យ៉ាង ដែល​នៅ​ក្នុង​នោះ វិស័យ​វិនិយោគឯកជន និង​ការ​បង្កើត​ទីផ្សារ​ការងារ គឺជា​ផ្នែក​មួយ មិន​អាច​ខ្វះ​បាន ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​ឱ្យ​ពួក​គាត់​រស់នៅ​ក្នុង​ភាព​សុខសាន្ត​។

សូម​រឮកថាទីស្នាក់ការ​ក្រុមហ៊ុន Star 8 Cambodia ស្ថិត​នៅ​គល់​ស្ពាន​អាកាស៧មក​រាអតីត​​ ស្តុ​ប​ពេទ្យ​លោក សង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នោះ បាន​ផលិត និង​លក់​រថយន្តក្រុង រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូ ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter