. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Microsoft ប្រកាស​កាត់​បន្ថយ​បុគ្គលិក​ជាង ៧ ពាន់​កន្លែង​បន្ថែម​ទៀត
July 11, 2015 (12:17:35) [ 1337 ]
 
 
Microsoft ដែល​ជា​ក្រុមហ៊ុន​ផលិត software ធំ​ជាងគេ​នៅ​ក្នុង​ពិភពលោក នឹង​កាត់​បន្ថយ​បុគ្គលិក​រហូត​ដល់​៧.៨០០ កន្លែង​ឯណោះ ហើយ​ភាគច្រើន​គឺ​នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មួយ​ឆ្នាំ​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ បាន​ប្រកាស​បញ្ឈប់​បុគ្គលិក​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រហូត​ដល់ ១៨.០០០ នាក់​ឯណោះ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ព្យាយាម​ផ្តោត​ទៅ​លើ​សេវា​កុំ​ព្យូ​រ​ទ័​រ និង Software ទូរស័ព្ទ​។

ក្រុមហ៊ុន Microsoft នឹង​បោះ​លុយ​ចោល​រហូត​ដល់ ៧,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ដែល​ជាប់​ទាក់ទង​នឹង​ផ្នែក​ផលិត​ទូរស័ព្ទ​ដែល​ទិញ​ពី​ក្រុមហ៊ុន Nokia កាលពី​ឆ្នាំទៅ ហើយ​ក៏​នឹង​ចំណាយ​លុយ ៨៥០ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ផង​ដែរ​ដើម្បី​ធ្វើ​រចនាសម្ព័ន្ធ​សា​ជា​ថ្មី​។

ក្រុមហ៊ុន Microsoft បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​លើកកម្ពស់​ការ​លក់​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​មិនសូវ​មាន​ប្រជាប្រិយភាព​ទេ បើ​ធៀប​នឹង iOS របស់​ក្រុមហ៊ុន Apple និង​Android របស់​ក្រុមហ៊ុន Google​។ កាលពី​ខែ​មុន ក្រុមហ៊ុន Microsoft បាន​ប្រកាស​ថា អតីត​ប្រធាន​ក្រុមហ៊ុន Nokia លោក Stephen Elop ដែល​បាន​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន​នេះ ក៏​នឹង​ចាកចេញ​ផង​ដែរ​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Microsoft ដែល​បាន​ធ្លាក់​ចុះ​អស់​ជិត ៥ ភាគរយ​រួច​ទៅ​ហើយ​នៅ​ក្នុងឆ្នាំនេះ បាន​ទាញ​ទម្លាក់​ទាំង​ស​ន្ទ​ស្សន៍​ហ៊ុន Dow និង Nasdaq ដែល​បាន​កើនឡើង​បន្តិច​នៅ​ពេល​បើក​ការ​ជួញដូរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter