. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ក្រុមហ៊ុន​ BlackBerry កំពុង​ពិចារណា​ផលិត​ទូរ​សព្ទ​ទំនើប ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ​Android
June 21, 2015 (12:05:18) [ 1318 ]
 
 
ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ BlackBerry ដែល​ហៀបនឹង​ផុតដង្ហើម​ទៅ​ហើយ ឥឡូវនេះ​បាន​ត្រលប់​មក​ទីផ្សារ​វិញ​ហើយដោយ​ពាំនាំ​មក​នូវ​រឿង​ដែល​នឹង​ស្មាន​មិន​ដល់ គឺ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​គូរ​ប្រជែង Android ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​កំណើត​កា​ណា​ដា​នេះ​។
ប្រភព​ជា​ច្រើន​បាន​រាយការណ៍​ថា​ក្រុមហ៊ុន​BlackBerry ទំនងជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​Android របស់​ក្រុមហ៊ុន Google នៅ​ក្នុង​ទូរ​សព្ទ​ម៉ូ​ឌេ​ល​ថ្មី​ដែល​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ​ហើយ ដោយ​បំពាក់​នូវ​បញ្ចេ​ក​វិទ្យា​ចុច​លើ​អេ​ក្រក់​ផង​និង​ក្តារ​ចុច​ផង​។

យុទ្ធសាស្ត្រ​ថ្មី​នេះ​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ទូរ​សព្ទ​ដែល​ចូល​ចិត្ត​ក្តារ​ចុច អាច​ចូល​ទៅ​កាន់​និង​ប្រើប្រាស់​កម្មវិធី​ជា​ច្រើន​របស់​Android​។
ហេតុផល​មួយទៀត​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​BlackBerry ចង់​បន្ថែម​ប្រព័ន្ធ​ប្រតិបត្តិការ​Android គឺ​មក​ពី​ក្រុមហ៊ុន​មួយ​នេះ​ចង់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ ដែល​អាច​ដំណើរការ​បាន​ទាំង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Apple និង Windows ផង​ដែរ​។

អតីត​ស្តេច​ទូរ​សព្ទ​មួយ​នេះ​នៅ​សល់​ចំណែក​ទីផ្សារ​មិន​ដល់​១​ភាគរយ​ទេ ហេតុ​ដូច្នេះ​ហើយ​មិន​មាន​អ្នក​អ​ភ​វិ​ឌ្ឍ​ច្រើន​ទេ​ដែល​សរសេរ​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​នេះ​។ បើ​និយាយ​ពី​តម្លៃ​ហ៊ុន​វិញ បាន​ធ្លាក់​ចុះ​អស់​១៦​ភាគរយ​ហើយ​នៅ​ក្នុងឆ្នាំនេះ ប៉ុន្តែ​បាន​រើប​ឡើង​វិញ​បន្តិច​ដោយសារ​តែ​ដំណឹង​នេះ​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter