. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
បណ្តាក្រុមហ៊ុន ផលិតកំពុងតែ បង្កើនផលិតផល ដែលផលិតចេញពី មាស
May 30, 2015 (15:32:26) [ 1256 ]
 
 
បន្ទាប់ពីទូរសព្ទ iPhone ដែលផលិតចេញពីមាសបានបង្ហាញវត្តមាននៅក្នុងប្រទេសចិន ​ក្រុម​ហ៊ុន Apple ក៏បាន បន្តផលិតនាឡិកាមាសដែលមានតម្លៃរហូតដល់១ម៉ឺន៧ពាន់ដុល្លារអាមេរិក​ឯណោះក្នុងមួយគ្រឿងដើម្បីវាយលុក ជាពិសេសចូលទៅក្នុងទីផ្សារចិន។

ហើយ ក្រុមហ៊ុន Apple ក៏ទំនងជាទទួល បានជោគជ័យផងដែរ ពីព្រោះថាបើយោងតាម រូបភាព​ពីបណ្តាញផ្សព្វ ផ្សាយបានបង្ហាញថា៖

មានកូនប្រុស សេដ្ឋីពាន់លាន ម្នាក់នៅក្នុងប្រទេសចិន បានទិញនាឡិកាមាស នេះរហូតដល់២គ្រឿងឯណោះឱ្យ សុនខរបស់គេមួយក្បាលពាក់លែង។

ក្នុងពេល ជាមួយគ្នានេះ មិនមែនមានតែក្រុមហ៊ុន Apple ទេដែលគិតឃើញគំនិតថ្មីនេះ។ នៅក្នុង​ពិព័រណ៍ គ្រឿង ប្រើ ប្រាស់មួយដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងសៀងហៃនាសប្តាហ៍នេះ មានគ្រឿង ប្រើប្រាស់ ជាច្រើន​ដែល ផលិត​ចេញពីមាសហើយមានតម្លៃរហូតដល់ជាងមួយម៉ឺនដុល្លារអាមេរិកត្រូវ បាន ដាក់តាំងបង្ហាញ។

ស្បែកជើង មួយគូដែលផលិតចេញពី មាសចំនួន១៨ការ៉ាត់ដោយជាងមាសស្វីស និងចំណាយពេលផលិតអស់៥ សប្តាហ៍ត្រូវបានដាក់លក់ក្នុងតម្លៃ១៤.៥០០ដុល្លារអាមេរិក។

ហើយចំណែកឯយីហោរ La Perla ដែលកំពុងតែពេញនិយមនៅក្នុងប្រទេសចិននាពេល​បច្ចុប្បន្ន​នេះ ក៏បានដាក់ បង្ហាញខោអាវ ក្នុងដែល ផលិតចេញ មាស២៤ការ៉ាត់ ផងដែរ។​ ចំណែកឯ​តម្លៃ​វិញ​គឺ ២ម៉ឺន៦​ពាន់ដុល្លារ អាមេរិក ឯណោះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter