. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
Microsoft និង Nokia ចេញ​ច្បាំង​ជាមួយ Google ជុំវិញ​សូ​ហ្វ​វែ​ទូរស័ព្ទ Android "Trojan Horse"
April 11, 2013 (10:17:53) [ 1348 ]
 
 
ក្រុមហ៊ុន Google ត្រូវបាន​វាយប្រហារ​ពី​បណ្តា​គូប្រជែង នៅក្នុង​ពាក្យបណ្តឹង EU មួយ​ពីបទ​ប្រើប្រាស់​សូ​ហ្វ​វែ​ទូរស័ព្ទ Android ឥតគិតថ្លៃ​របស់ខ្លួន​ធ្វើជា "trojan horse" (​មេរោគ​កុំព្យូទ័រ​ដែល​អនុញ្ញាត​ឲ្យ​ដោ​ន​ឡូដ​កម្មវិធី​ហ្វ្រីៗ​) ដើម្បី​ដំឡើង​កម្មវិធី​ជាច្រើន​របស់​ក្រុមហ៊ុន​គូប្រជែង​ទាំងនោះ ។​

​សម្ព័ន្ធ FairSearch ដែលមាន​ក្រុមហ៊ុន​ដូចជា Microsoft, Nokia, និង Oracle ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនេះ​បានស្នើ​សុំ​អាជ្ញាធរ​ប្រឆាំង​ការរំលោភ​ជំនឿ​ទុកចិត្ត​របស់​អឺរ៉ុប​ដើម្បី​ស៊ើបអង្កេត​ក្រុមហ៊ុន Google ពីបទ​អនុវត្ត​មិន​ស្មើភាព​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ។​

​ក្រុម​ខាងលើ​បាន​អះអាងថា Google គឺ​ចង់​ក្តោប​ក្តាប់​ទិន្នន័យ​របស់​អតិថិជន ដូច្នេះ​ក្រុមហ៊ុន​នេះ​អាច​ផ្តោត​គោលដៅ​ផ្សាយពាណិជ្ជកម្ម​បាន​ប្រសើរ​ជាង​មុន ។

​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​កាសែត New York Times ប្រធាន​ប្រឆាំង​ការរំលោភ​ជំនឿ​ទុកចិត្ត​របស់​សហភាព​អឺរ៉ុប លោក ចាវ​គីន អាល់​មូ​នៀ បាន​បដិសេធ​មិន​ថ្លែង​ទាក់ទិន​ពាក្យបណ្តឹង​ថ្មី​នេះ​ទេ ប៉ុន្តែ​ក្រុមមន្ត្រី​ជាច្រើន​បាននិងកំពុង​ពិនិត្យ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​ឯករាជ្យ​លើ​ការស៊ើបអង្កេត​រយៈពេល​ពីរ​ឆ្នាំ​ពាក់ព័ន្ធ​ថា​តើ Google បាន​រំលោភ​លើ Dominance នៃ Internet search ដែរ ឬ​យ៉ាងណា ។​

​លោក ថូ​ម៉ាស វីន​ចេ អ្នកផ្តល់​ប្រឹក្សា​ឲ្យ​សម្ព័ន្ធ FairSearch មាន​មូលដ្ឋាន​ទីក្រុង​ប្រុ​ច​សែ​ល​បាន​និយាយថា "Google កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Android ធ្វើជា​សូ​ហ្វ​វែ "Trojan Horse" ដើម្បី​បោក​បណ្តា​ដៃគូ​របស់ខ្លួន​, យក​ផ្តាច់មុខ​នូវ​ទីផ្សារ​ទូរស័ព្ទ និង គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​" ។​ លោក បន្តថា "​យើង​នឹង​ស្នើ​ឲ្យ​គណៈកម្មការ​នេះ​ចាត់ការ​ឲ្យ​បាន​លឿន និង ប្រកបដោយ​ម៉ឺងម៉ាត់​ដើម្បី​ការពារ ​ការ ប្រកួតប្រជែង និង ការច្នៃប្រឌិត​ថ្មី​ក្នុង​ទីផ្សារ​ដ៏​សំខាន់​នេះ​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter