. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ដឹង​ទេ​ថា​លោក ស្ទី​វ ចប ហាម​កូន​ៗ​របស់​គាត់​​ប្រើប្រាស់ iPad​?
May 02, 2015 (12:56:23) [ 1344 ]
 
 
លោក​អ្នក​ប្រហែលជា​បាន​ស្គាល់ លោក Steve Jobs ហើយ​។ គាត់​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុនApple ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់​។

លោក Steve Jobs បាន​ទទួលមរណភាព​កាលពី​ប៉ុន្មាន​ឆ្មាំ​មុន​នេះ ដោយ​ជំងឺមហារីក​។ មុន​នឹង​គាត់​ស្លាប់ គាត់​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន iPad ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​ចំលែក​នោះ​គឺ អ្នក​បង្កើត iPad រូប​នេះ​បាន​ហាម​កូន​របស់​គាត់​មិន​ឲ្យ​ប្រើប្រាស់ iPad នោះ​ទេ​។ នៅ​ពេល​ដែល​កាសែត New York Times របស់​សហរដ្ឋ​អា​មេ​រិច បាន​សួរ​ទៅ​លោក​ថា តើ​កូន​ៗ​របស់​លោក​ពេញចិត្ត​នឹង iPad? លោក​បាន​ឆ្លើយ​ទៅ​វិញ​ថា"​ពួក​គេ​មិន​ទាន់​បាន​ប្រើប្រាស់ iPad ទេ ពួក​យើង​ដាក់​កំរិត​ទៅ​លើ​ឧ​បករ​ណ៏ បច្ចេកវិទ្យា​ដែល​កូន​យើង​ប្រើ​បាស់​នៅផ្ទះ​"​។

វា​ជា​រឿង​ដ៏​ចម្លែក​មួយ​សម្រាប់​យើង​គ្រប់​គ្នា ក៏​ប៉ុន្តែ​យើង​មិនដឹង​ថា លោក Steve Jobs ធ្វើ​បែប​នេះ​ក្នុង​គោលបំណង​អ្វី​នោះ​ទេ​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នៅ​សហរដ្ឋអាមេរិក មាន​សាលា​មួយ​ឈ្មោះ​ថា Waldorf School ដែល​កុំ​ថា​ឡើយ​ឧ​បករ​ណ៏​ទំនើប សូ​ម្បី​តែ​កុំ​ព្យូ​រ​ទ័​រ​ក៏​គ្មាន​ដែរ ក៏​ប៉ុន្តែ​មាន​ឪពុក​ម្តាយ​ខ្លះ​បា​នប​ញ្ចូ​ន​កូន​ទៅ​រៀន​នៅ​សាលា​នោះ ព្រោះ​ខ្លាច​កូន​ៗ​របស់​ពួក​គេ ងប់​ង​ល់​និង​បច្ចេកវិទ្យា​ខ្លាំង​ពេក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter