. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ស្មៅ​ចម្លែក​ នៅ​វាល​ខ្សាច់​ អាច​​ជា​ស្នាដៃ​ របស់​​កណ្តៀរ​
April 11, 2013 (10:16:04) [ 1397 ]
 
 
AFP កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​លទ្ធ​ផល​អាថ៌​កំបាំង​នៃ​ការ​​ប្រមូល​ផ្តុំ​​រាង​ជា​រង្វង់​មូល​របស់​វាល​ស្មៅ​ដែល​មាន​​​ឈ្មោះ​ថា «​រង្វង់​េទព​អ​ប្សរា​» ដែល​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​នៅ​ទ្វីប​អាហ្វ្រិក​​ គឺ​ជា​​​ស្នា​ដៃ​​របស់​«​កណ្តៀរ​» ។

លោក​ន័រ​ប៊ែត​ ជឺ​ហ្គេន អ្នក​ជំនាញ​ខាង​រុក្ខ​ជាតិ​នៅ​មហា​វិទ្យា​ល័យ​ហាម​ប៊ួក ប្រទេស​អាល្លឺ​ម៉ង់ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ​​បាន​បញ្ជាក់​ពី​លទ្ធ​ផល​តាម​ប្រព័ន្ធ​វេប​សាយ​ឯក​សារ​វិទ្យា​សាស្ត្រ​របស់​អាមេរិក​ថា ក្រុម​ជំនាញ​បាន​ស្រាវ​ជ្រាវ​ពី​ស្ថាន​ភាព​ភូមិ​សាស្ត្រ​វាល​ខ្សាច់​​ដ៏​ធំ​ល្វឹង​ល្វើយ​លាត​សន្ធឹង​ពី​បរិវេណ​ភាគ​កណ្តាល​ប្រទេស​អង់​​ហ្គោ​ឡា​​ ទៅ​ភាគ​ខាង​ជើង​អាហ្វ្រិក​ខាង​ត្បូង​ ។

តំបន់​នោះ​ ក្រុម​ការងារ​បាន​កត់​សម្គាល់​ពី​សកម្ម​ភាព​របស់​ហ្វូង​កណ្តៀរ​ដ៏​សន្ធឹក​សន្ធាប់​ដោយ​កកេរ​ឫស​ឈើ​ និង​ស្មៅ​ បង្ក​ឱ្យ​កើត​ធាតុ​ផ្សំ​ផ្នែក​សរី​រ​វិទ្យា​នៃ​ប្រព័ន្ធ​ជម្រក​របស់​ធញ្ញ​ជាតិ​នៅ​ក្បែរ​នោះ​ ឱ្យ​ក្លាយជា​រង្វង់​មូល​ ​។ នៅ​ពេល​ភ្លៀង​ធ្លាក់​ស្មៅនឹង​ស្រូប​​ទឹក​​រក្សា​ទុក ក្លាយ​ជា​អាង​​​ផ្ទុក​ទឹក​ដ៏​​សំខាន់​សម្រាប់​ធញ្ញជាតិ​ និង​កណ្តៀរ​ រួម​ទាំង​វត្ថុ​មាន​ជីវិត​ផ្សេង​ៗ​ទៀត​នៅ​ ទីនោះ ។ លោក​ជឺ​ហ្គេន​បាន​សន្និ​ដ្ឋាន​ថា បាតុ​ភូត​ធម្ម​ជាតិ​រាង​ជា​រង្វង់​មូល​វាល​​ស្មៅ​នោះ​​ អាច​​​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជម្រក​សត្វ​ ដោយ​មាន​កណ្តៀរ​ជា​អ្នក​គ្រប់​គ្រង​ មាន​​តួនាទី​បំលែង​ស្ថាន​​ភាព​វាល​ខ្សាច់​ឱ្យ​ក្លាយ​ជា​វាល​ស្មៅ ។ក្រុម​ការងារ​នឹង​បន្ត​ប្រមែ​ប្រមូល​គំរូ​ពី​វាល​ខ្សាច់​នោះ ដើម្បី​វិភាគ​ឱ្យ​បាន​ល្អិត​ល្អន់​ជាង​នេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter