. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អ្នក​សម្លឹងមើល​កុំព្យូទ័រ​យូរ​ ប្រឈម​នឹង​ជំងឺ​ស្ងួត​ភ្នែក​
March 14, 2015 (10:53:58) [ 1281 ]
 
 
ក្រុង​ញូវយ៉ក ៖ បុគ្គលិក​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​ចំណាយពេល​អង្គុយ​មើល​អេក្រង់​កុំព្យូទ័រ​របស់ខ្លួន​ច្រើន​ម៉ោង​នោះ ពួកគេ​នឹង​ប្រឈមមុខ​កើត​ជំងឺ​ស្ងួត​ភ្នែក​។ នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត យូ​អ៊ី​ឈិ​អ៊ូ​ឈី​ណូ មកពី​សាកលវិទ្យាល័យ​សុខាភិបាល​កៃ​អូ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​ យោងតាម​ការពន្យល់រ​ប​ស់លោក ខណៈពេល​មនុស្ស​សម្លឹង​មើល​កុំព្យូទ័រ ពួកគេ​នឹងមាន​ចំនួន​ចលនា​ធ្មេច​បើកៗ​របស់​ភ្នែក​តិចជាង​ការ​សម្លឹង​មើលសៀវភៅ​នៅលើ​តុ​។​

​ជាងនេះទៅទៀត​សកម្មភាព​សម្លឹង​កុំព្យូទ័រ​ជារឿយៗ​តម្រូវ​ឲ្យ​បើកភ្នែក​ធំ​ជាង​ការ​សម្លឹងមើល​វត្ថុ​ផ្សេងៗ គួបផ្សំ​នឹង​ការកាត់បន្ថយ​នូវ​ចំនួន​ចលនា​ធ្មេច​បើកៗ​របស់​ភ្នែក​នោះ វា​នឹង​បង្ក​ឲ្យ​មានការ​ហួត​ទឹក និង​ធ្វើ​ឲ្យ​ភ្នែក​លែងមាន​សំណើម​។ វេជ្ជបណ្ឌិត​រូបនេះ​បាន​បញ្ជាក់ថា​សកម្មភាព​សម្លឹងមើល​កញ្ចក់​កុំព្យូទ័រ​ច្រើន​ម៉ោង​ដោយ​ឥត​ស្រាកស្រាន្ត​ទើប​នាំ​ឲ្យ​មាន​មូលហេតុ​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ស្ងួត​ភ្នែក​។​

​គួរបញ្ជាក់​ថា​ជំងឺ​ស្ងួត​ភ្នែក​អាចមាន​លក្ខណៈ​រ៉ាំរ៉ៃ​តែ​យើង​អាចមាន​វិធី​ប្រើ​ទឹក​ថ្នាំ​បន្តក់​ភ្នែក​ជំនួយ​បាន​។​ ​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​នៅ​ប្រទេស​ជប៉ុន​មាន​អត្រា​ប្រជាជន​ចំនួន​១០​លាន​នាក់​មាន​រោគសញ្ញា​កើត​ជំងឺ​ស្ងួត​ភ្នែក​ដោយសារតែ​ពួកគេ​ជា​មនុស្ស​មមាញឹក​នឹង​ការងារ ហើយ​បាន​ចំណាយពេល​ច្រើន​ម៉ោង​មុខ​កុំព្យូទ័រ​៕ ​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 98 នាក់
  Flag Counter
Flag Counter