. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Apple ត្រូវ​បាន​ក្រុមហ៊ុន Smartflash ទាមទារ​​សំណងប្រាក់ចំនួន​ ៥៣០ លាន​ដុល្លារ ក្នុង​ករណី​រំលោភ​បំពាន​​ប៉ាតង់របស់​ខ្លួន
March 04, 2015 (12:28:05) [ 1278 ]
 
 
ចៅក្រម​បាន​សំរេច​​ឲ្យ​ភាគ​គី Apple បង់​ជា​សំណង​ដល់ Smartflash ជា​ទឹកប្រាក់​ចំនួន ៥៣០ លាន​ដុល្លារ ពី​ការ​បំ​ពាន​​ប៉ាតង់​។ កាលពី​ឆ្នាំ ២០១៣ Smartflash បាន​ដាក់​ពាក្យបណ្តឹង​លើ Apple ទាក់ទិន​នឹង Apple យក​លំនាំ​តាម Smartflash នៅ​លើ​លក្ខណៈ​ដូច​ជា របៀប​ដំណើរការកម្មវិធី​ និង​ផ្ទុក​ចម្រៀង (MP3), វី​ដេ​អូ និង​ហ្គេ​ម ក្នុងកម្មវិធី Itune ដោយ​គ្មាន​ការ​អនុញ្ញាត​។

ភាគ​គី ​Smartflash មានការ​ត្រេកអរ​ ​ចំពោះ​ការ​សំរេច​​របស់​តុលាការ ដែល​ស្វែងរក​ឃើញ​នូវ​ចំនុច​ដែល Apple បាន​បំពាន ប៉ុន្តែ Apple បាន​បដិសេធ​មិន​​ចេញ​សំណង​នេះទេ​ ពីព្រោះ​បុគ្គលិក​​របស់​ខ្លួន​បាន​​ចំនាយពេល​ច្រើន​ឆ្នាំ ក្នុង​ការ​បង្កើត​កម្មវិធី តែ​ចៃដន្យអាក្រក់ មក​ជួបនឹង​បញ្ហា​បែប​នេះ​ទៅ​វិញ ដូច្នេះ​ Apple នឹង​ធ្វើការ​តស៊ូ​បន្ថែម​ទៀត ទៅ​ប្រ​ព័​ន្ឋ​តុលាការ​។ កាលពី​ឆ្នាំ ២០១២ តុលាការ​ក៏​ចេញ​​សេ​ច​ក្តី​បង្គាប់​ឲ្យ Apple ចេញថ្លៃ​សំណង​ ៣៦៨ លា​ន​ដុល្លារ​ទៅ​ក្រោម​ហ៊ុន VirnetX ផង​ដែរ​។

ក្រុមហ៊ុន Apple បាន​ទាមទារ​ឲ្យ​ចៅក្រម​​ត្រួតពិនិត្យ​ប៉ាតង់​របស់ Smartflash ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​​នេះ​បាន​ផលិត​មាន​​លក្ខណៈ​ដូចនឹង​ក្រុម​ដទៃ​ទៀត​។ Smartflash នាពេលបច្ចុប្បន្នក៏​មានបញ្ហានេះ​​ ជាមួយ​បណ្តា​​ក្រុមហ៊ុន​ធំ​ៗ ដូច​ជា Samsung, HTC និង Google ផង​ដែរ​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter