. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Apple ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​តម្លៃ​ទីផ្សារ​ឡើងដល់ ៧០០ ពាន់​លាន​ដុល្លារ
February 15, 2015 (11:32:22) [ 1303 ]
 
 
យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១១ ខែកុម្ភៈ ក្រុមហ៊ុន Apple បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែលមាន​តម្លៃ​ទីផ្សារ​រហូតដល់ ៧០០ ពាន់​លាន​ដុល្លារ​។ ​ភាគហ៊ុន​បាន​កើនឡើង ១,៩ ភាគរយ ស្មើនឹង​តម្លៃ ១២២,០២ ដុល្លារ ក្នុងពេល​បិទ​ការជួញដូរ ដោយ​ជួយ​លើក​តម្លៃ​ទីផ្សារ​របស់ Apple ដល់ ៧១០ ពាន់​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ឡើងដល់​តម្លៃ ៧០០ ពាន់​លាន​ដុល្លារ​ក្នុង​ប្រវត្តិសាស្ត្រ​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple លោក ធី​ម ឃុ​គ ដែល​ថ្លែង​នៅ​សន្និសីទ​បច្ចេកវិទ្យា និង​អ៊ី​ន​ធឺ​ណេ​ត Goldman Sachs Technology & Internet Conference ក្នុង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​បាន​និយាយថា Apple បាន​ឈានដល់​ជំហាន​វែងឆ្ងាយ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​របស់ខ្លួន​ហើយ​។

​លោក​ឃុ​គ​បាន​និយាយថា "​យើង​បាន​យក​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង​ពង្រីក​វា​ទៅក្នុង​រថយន្ត​របស់​អ្នក ទៅក្នុង​ផ្ទះ​របស់​អ្នក ទៅក្នុង​សុខភាព​របស់​អ្នក​។ ទាំងអស់នេះ​គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​នៃ​ជីវិត​របស់​អ្នក​។ យើង​ចង់បាន​ប្រភេទ​ជីវិត​មួយ​ដ៏​ងាយស្រួល​។ ដូចនេះហើយ ខ្ញុំ​គិតថា​ទាំងនេះ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ជីវិត​របស់​យើង​...​យើង​ក៏បាន​ធ្វើ​រឿង​ជា ច្រើន​ផងដែរ​ដើម្បី​ពង្រីក​វត្តមាន​លើ​សកលលោក​របស់​យើង​។ អ​ញ្ជឹ​ង​ហើយ ប្រសិនបើ​អ្នក​ក្រឡេក​មើលទៅ​អ្វីដែល​យើង​បានធ្វើ​ក្នុងប្រទេស​ចិន យើង​បាន​បើកហាង​ច្រើនឡើង​នៅ​ទីនោះ​"​។

"យើង​បាន​បើក​បណ្តាញ​ចែកចាយ​យ៉ាងច្រើន​នៅ​ទីនោះ​។ ទូទាំង​ពិភពលោក​ទាំងមូល យើង​បាន​បើក​បណ្តាញ​លក់​ថ្មី​ជិត ២០.០០០ កន្លែង​ឯណោះ​។ យើង​បាន​បើក Apple Store ថ្មី​ចំនួន ២៧ និង ហាង​លក់​ផលិតផល Apple ជាច្រើន​ទៀត​"។ លោក​ឃុ​គ​បាន​និយាយថា Apple បាន​រកចំណូលបាន ៥០ ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ក្នុង​ឆ្នាំ​កន្លងទៅ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter