. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
Microsoft បញ្ចេញ​​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ពីរ​ស៊េរី ក្នុង​តំលៃ​មិ​ន​គួរ​ឲ្យ​ជឿ
February 09, 2015 (14:19:55) [ 1239 ]
 
 
ភ្នំពេញ: ស្រប​ពេលដែល​ទិវា​នៃ​ក្តី​ស្រលាញ់ និង បុណ្យចូលឆ្នាំ​ចិន​រំកិល​ជិត​មកដល់ ប្រតិបត្តិការ​ក្រុមហ៊ុន Microsoft Devices បាន​ចូលរួម​ជាមួយ​អតិថិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​នឹង​កំពុង​ត្រៀមខ្លួន​អបអរសាទរ​ទិវា​ខាងលើ ដោយ​ផ្តល់ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់ Lumia 1320 ត្រឹមតែ $199 និង Nokia X ត្រឹមតែ $80 ចាប់ពី​ថ្ងៃនេះ រហូត ដល់​ថ្ងៃទី 19 កុម្ភៈ ឬ​អស់ពី​ចំនួន​កំណត់​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​តែប៉ុណ្ណោះ ។​

Lumia 1320 មាន​អេក្រង់​ធំ 6 អ៊ីង ផ្តល់​ភាពងាយស្រួល​មិន​ត្រឹមតែ​ក្នុងការ​ប្រើប្រាស់​ឯកសារ Microsoft Office ដែល​បាន​ត្រូវ​តម្លើង​រួចជាស្រេច​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ផ្តល់​បរិយាកាស​ល្អ​ក្នុង​ការមើល​រូបភាព​និង​វីដេអូ និង លេង XBox Games​ថែម​ទៀតផង​។ ទន្ទឹមនឹងនេះ ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ Windows Phone 8.1 នេះ ថ្ម​កាន់​បាន​ប្រសើរ​ណាស់ ដូចជា​អាច​ចាក់​បទ​ចម្រៀង​បាន​រហូតដល់​ទៅ 100 (​មួយរយ​) ម៉ោង​ឯណោះ​។

រីឯ Nokia X វិញ មាន​ភាសា​ខ្មែរ រូបរាង​ស្អាត គុណភាព​ល្អ ហើយ​ថែមទាំង​អាច​ប្រើប្រាស់​កម្មវិធី Android និង​សេវាកម្ម មួយចំនួន ដែល​ក្នុងនោះ​រួមមាន Skype, OneDrive សម្រាប់​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អន​ឡាញ និង​គណនី​អ៊ីមែល Outlook.com ។​វា​ត្រូវបាន​ប្រកាស​ចេញលក់​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែមិថុនា ឆ្នាំ​2014 ក្នុងតម្លៃ $115 តែ​ថ្ងៃនេះ​ផ្តល់ជូន​តម្លៃ​ពិសេស​ជូន​អតិថិជន​ត្រឹមតែ $80 ។​

​សូមបញ្ជាក់ថា ទូរស័ព្ទ Lumia និង Nokia ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​បញ្ជី​លក់​ក្នុងតម្លៃ​ពិសេស​រហូតដល់​ថ្ងៃទី​១៩ កុម្ភៈ រួម មាន Lumia 525, Lumia 630, Lumia 925, Lumia 625, Lumia 530, Nokia XL និង Nokia Asha 503៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter