. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជាង ៣០០ ជួបជុំដើម្បី ស្វែងរក​ការរីក​ចម្រើនរបស់​ក្រុមហ៊ុន
January 30, 2015 (10:08:37) [ 1294 ]
 
 
ប្រធានក្រុមហ៊ុន នាយកប្រតិបត្តិ​ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាង ៣០០ នាក់ បានជួបជុំគ្នា​កាលពីចុង​សប្តាហ៍​កន្លង​ទៅដើម្បីចែករំលែក​ព័ត៌មាន បទពិសោធន៍ក៏ដូចជា ស្វែងរកដៃគូ ពាណិជ្ជកម្ម ក្នុងគោលបំណងរកឱកាស នឹង​ពង្រីកអាជីវកម្ម។

លោក អោម សេងបូរ៉ា ស្ថាបនិក និងជាប្រធានក្រុម​ប្រឹក្សាភិបាល CEO Master Club បានមាន​ប្រសាសន៍​ថា​ បេស​ក​កម្ម CEO Master Club គឺដើម្បីជួយ​បង្វឹកអ្នក ដឹកនាំអាជីវកម្ម​ក្នុងស្រុកឲ្យមាន​ភាពរឹងមាំ ដែលធ្វើឲ្យអាជីវកម្ម និង​សេដ្ឋកិច្ចក្នុងស្រុក​មានភាពរឹងមាំ ចូលរួម​ចំណែកលើក ស្ទួយកេរ្តិ៍ឈ្មោះ​ប្រទេស។

តាមរយៈវេទិកានេះ​ម្ចាស់អាជីវកម្ម​បានទទួលបទ​ពិសោធន៍ជោគជ័យ និងបរាជ័យ​ក្នុងការធ្វើជំនួញ និងការគ្រប់​គ្រង​អាជីវកម្ម​អាចកសាងសមត្ថភាព​ដើម្បីត្រៀមខ្លួន​ប្រកួតប្រជែង និងចាប់យក​ឱកាសជោគ​ជ័យក្នុង​បរិយាកាស​សមា​ហរណកម្ម សេដ្ឋកិច្ច​អាស៊ាន។

ឯកឧត្តម សុក ស៊ីផាណា ប្រធានកិត្តិយស​នៅកម្មវិធីនេះ បានសំដែងនូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ដល់​សកម្មភាព​ដ៏​ល្អរបស់ CEO Master Club និងការខិតខំរបស់​សមាជិកអាជីវកម្ម​ទាំងអស់ ដែល បានរៀបចំ​កសាង​សមត្ថភាព​របស់​ខ្លួន ដើម្បីត្រៀមខ្លួនប្រគួត​ប្រជែងក្នុងសមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាននា​ពេលខាងមុខ។

នៅក្នុងពិធីជួបជុំនោះ CEO Master Club ក៏បានចែកពាន​រង្វាន់ជ័យលាភី​អគ្គនាយក​សម្រាប់ឆ្នាំ ២០១៤ (CEO Award 2014) ដល់​សមាជិក ៣២ រូបរបស់ខ្លួនដែល​ទទួលបាន​ការហ្វឹកហ្វឺន​អំពីការដឹក​នាំគ្រប់គ្រងធុរកិច្ច​មាន​លក្ខណៈ​​ស្តង់ដារទៅតាមតម្រូវ​ការរបស់ CEO Master Club និងអបអរសាទរ​ដល់សមាជិក​ដែលជួយ​ឲ្យក្រុមហ៊ុន​របស់​ខ្លួនមានការរីកចម្រើនគួរឲ្យ​កត់សម្គាល់៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 320 នាក់
  Flag Counter
Flag Counter