. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
មនុស្ស​រាប់រយ​នាក់​​​ប្រកួត​គ្នា​យក iPhone 6 តាមរយៈ​ការ​អង្គុយ​​​ឲ្យ​ស្ងៀម​បាន​​យូរ​ជាងគេ​
January 09, 2015 (08:56:03) [ 1240 ]
 
 
វីដេអូ​ដ៏​ប្លែក​មួយ​បាន​លេច​ចេញពី​ប្រទេស​ចិន​អំពី​ល្បែង​មួយ​រៀបចំឡើង​ក្នុង​ទីក្រុង​សៀង​ហៃ ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​នាំគ្នា​ប្រកួត​អង្គុយ​នៅ​ស្ងៀម និង​ស្ងាត់​មាត់​ឲ្យ​បានយូរ​ជាងគេ​បំផុត ដោយ​រង្វាន់​ធំ​បំផុត​គឺ​ទូរស័ព្ទ iPhone 6 មួយគ្រឿង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញ​កាលពី​ថ្ងៃទី ៦ ខែមករា​។

​យោងតាម​របាយការណ៍​ព័ត៌មាន​នានា មនុស្ស ២៨២ នាក់​បាន​ចូលរួម​នៅ​ចុង​សប្តាហ៍​មុន​បុណ្យ​គ្រឹ​ស្មាស ដោយ​អង្គុយ​ជាមួយគ្នា​ដោយ​ពុំ​ព្យាយាម​រើខ្លួន សើច ឬ​ចាក​ចេញទៅ​បន្ទប់ទឹក​នោះទេ​។​

​អ្នកប្រកួតប្រជែង​ពាក់កណ្តាល​បាន​បរាជ័យ​ក្នុង​ការបន្ត​ទ្រាំ​ឲ្យ​បាន​មួយ​ម៉ោង​ខណៈ​ជ័យលាភី ជា​គ្រូបង្រៀន​សាលា​បឋមវ័យ​ក្មេង​មួយរូប​ហៅថា អ្នកនាង យ៉ាន បានធ្វើ​វា​បានសម្រេច​រហូតដល់​ចុងបញ្ចប់ ក្រោយ​ទ្រាំ​អង្គុយ​នៅ​ស្ងៀមស្ងាត់​រយៈពេល ៣ ម៉ោង និង ៦ នាទី​។

​ល្បែង​នេះ​តាម​ការ​ឲ្យ​ដឹង​មាន​ប្រភពដើម​ដំបូង​ចេញពី​កូរ៉េខាងត្បូង ដោយមាន​គោលបំណង​ជម្រុញ​ទឹកចិត្ត​សាធារណជន​ឲ្យ​បញ្ចេញ​ឲ្យ​អស់​នូវ​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការរស់នៅ​សព្វថ្ងៃ​។ ល្បែង​នេះ​ក៏បាន​ធ្វើឡើង​នៅ​ទីក្រុង​បី​ផ្សេងទៀត​នៅ​ជុំវិញ​ប្រទេស​ចិន​ផងដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter