. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
និស្សិត​​វិស្វករ​ឥណ្ឌា​​ បង្កើត​​​ឈុតក្នុង ​​បំពាក់​​បច្ចេក​វិទ្យា​ទំ​នើប ​​ការ​ពារ​ ប្រឆាំង​នឹង ​​ការ​ចាប់​រំលោភ​សេព​សន្ថវៈ​
April 04, 2013 (11:51:37) [ 1384 ]
 
 
ដោយ​សារ​តែការ​ចាប់​រំ​​លោភ​សេពសន្ថវៈ​​​​​ក្នុង​ប្រទេស​​ឥណ្ឌាមាន​ការ​​កើ​ន​ឡើង​​​​ក្នុង​ឆ្នាំ​​២០១៣ នេះ និស្សិត​​វិស្វករ​ឥណ្ឌា​​៣​នាក់​បាន​រួម​​ដៃ​គ្នា​​​បង្កើត​​ខោ​ទ្រនាប់ និង​អាវ​ទ្រនាប់​​សុវត្ថិ​ភាព​​​ដើម្បី​ការ​ពារ​ស្ត្រី​​​​​​កុំ​ឱ្យ​​បុរស​​​រំលោភបាន ។ ខោទ្រនាប់​ប្រឆាំង​នឹងការ​ចាប់​រំ​លោភ​ថ្មី​នេះ គឺ​​​​​មាន​បំពាក់​​ទៅដោយ​ប្រព័ន្ធ​​​​មើលទីតាំង​​(​GPS) និងប្រព័ន្ធ​ទំនាក់​ទំនង​ទូរស័ព្ទ​​​​​​ (GSM) ​​ព្រម​ទាំងប្រព័ន្ធ​​​សិនស័រ (Sensors) ​​ដែល​អាច​មាន​សមត្ថភាព​បញ្ជូន​​ភាព​គ្រា​មាន​​អាសន្ន​​ទៅ​ឱ្យ​ប៉ូលិស និង​ឪ​ពុក​ម្ដាយ​ជន​រង​គ្រោះ​ ។

​នាង​​មេនីហ្សា ម៉ូហាន់ វិស្វករ​​ម្នាក់​ក្នុង​​ចំណោម​​​៣នាក់​​ ដែលជា​អ្នកផ្តួច​ផ្តើម​​គំនិត​បង្កើត​​​ខោ​ទ្រនាប់​​នេះ​ បានបង្ហើប​​ឱ្យ​ដឹង​ថា​​​សម្លៀក​បំពាក់​​​នេះ​គឺ​​មានប្រសិទ្ធ​ភាព​ខ្ពស់​​​​ដើម្បីជួយ​សង្គ្រោះ​​​ស្ត្រី​ឱ្យ​​រួច​​ផុត​ពី​​ការ​ចាប់​រំ​លោភបូក​​តាម​រថយន្តក្រុង​ ​រឺ​ទីសាធារណៈ​​​ដែលជា​រឿយ​ៗ​ពួកគេ​​​មាន​ការ​ខ្មាស់​អៀន និង​ស្ទាក់​​ស្ទើរ​មិន​ហ៊ាន​​ប្ដឹង​ប៉ូលិស​​​​ចំពោះករណី​នេះ​​ ។

​យោង​តាម​ប្រភ​ព​ព័ត៌​មាន​​​ Indian ​Exprese ​បាន​​ឱ្យ​ដឹង​ដែរ​ថា ​នាង​ម៉ូហាន់​​ គឺជានិស្សិត​​​វិស្វករ​​នៅ​សាកល​វិទ្យាល័យ​​​Sri Ramaswamy Memorial ​គឺ​ជា​​អ្នក​ច្នៃម៉ូដ​ឈុត​ក្នុង រួម​​​​ជាមួយ​មិត្ត​រួម​ថ្នាក់​​​របស់នាង​​ពីរនាក់​​ទៀត​គឺ​នាង​​រីមភី ទ្រីប៉ានី និង​នាង​នីអែលឡា ដ្រី​ ។ ប្រភព​ព័ត៌​មាន​ដដែលនោះបាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គំរូ​​ឈុត​ក្នុង​​​របស់វិស្វករ​​​ទាំងបី​នាក់​​​​នេះបាន​ឈ្នះពាន​​រង្វាន់​​​ Gandhian Young Technology ​២០១៣ ​​ក្នុង​ពិធី​តាំង​ពិ​ព័​រណ៍​​​បច្ចេកវិទ្យា​​​នៅវិទ្យាស្ថាន​​គ្រប​់​គ្រង​ឥណ្ឌា​​ Indian Istitute of Managemen ។

ទាក់​ទិនទៅ​​នឹងការ​​ផលិត​ឈុត​​​​ក្នុងនេះ នាង​​​ម៉ូហាន់​​បាន​និយាយថា ​រហូតមកដល់ពេល​នេះ​នាង​ទទួល​បាន​ការ​​​ចូល​ហ៊ុន​ជា​ច្រើន​ក៏ប៉ុន្តែ​​​ ​វា​មិន​ទាន់​បាន​ដំណើរ​ការ​​​​នៅ​ឡើយ​​ទេ ។ ​ខ្ញុំ​កំពុង​​​ធ្វើ​​​ទំនាក់​ទំនង​​​​ជាមួយមិត្ត​ភក្ដិ​​​រ​បស់ខ្ញុំ​ដែល​​​​រៀន​នៅ​វិទ្យា​​ស្ថាន​​​ជាតិ​បច្ចេក​ទេស​​​​ម៉ូដ​សម្លៀក​បំពាក់ ​​​​ដើម្បី​ស្វែង​រក​សាច់​កំណាត់​​ល្អ​អាច​បោក​បាន និង​ប្រើ​បាន​យូរ​។

គួរ​រំលឹក​ថា ប្រទេស​​ឥណ្ឌា​​​បច្ចុប្បន្ន​​​កំពុង​ប្រឈម​​មុខ​ខ្លាំង ​​​ទៅ​នឹង​​ការ​រំលោភ​បូក​​ជា​ពិសេស​​គឺ​ការ​រំលោភ​​​បូក​ទៅ​លើនិស្សិត ​​ពេទ្យ​​វ័យ​​២៣​ឆ្នាំ ​ម្នាក់កាលពី​ថ្ងៃទី​​១៦ ​ធ្នូ ឆ្នាំ​​២០១២ ​​ដែលធ្វើ​ឱ្យ​​មានបាតុកម្ម​​ពេញ​ទីក្រុង​​​ញូដេលី ហើយបច្ចុប្បន្ន​​​នេះ​​​ប្រទេស​ឥណ្ឌា​​​ កំពុង​​បា​ត់បង់​​កំណើន​ភ្ញៀវ​ទេសចរ​​ស្ត្រី​​៥០ភាគរយ​​​ដោយ​សារ​តែករណី​រំលោភបូកនេះ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 130 នាក់
  Flag Counter
Flag Counter