. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ស្ងាត់​ៗ​ Nokia ធ្វើ​ឲ្យ​ពិភពលោក ក្រលាប់​ចាក់​ជាថ្មី ជា​មួយ​ Tablet ដ៏​អស្ចារ្យ​មាន​ល្បឿន​លឿនស្មើរ​ iPad
November 20, 2014 (06:42:27) [ 1147 ]
 
 
ក្រុមហ៊ុន​ដ៏​ធំ​​មាន​ប្រ​វត្តិ​ចំនាស់​ក្នុង​ការ​ផលិត​ទូរស័ព្ទ​ក្នុង​លោក​​ Nokia ដែល​ថ្មីៗ​បានលក់​ភាគហ៊ុន ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Microsoft ទៅហើយ​នោះ​ ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក មាន​ការ​ភ្ញាក់​ផ្អើល​ម្តង​ទៀត​ ដោយ​ក្រុម​ហ៊ុន នេះបាន​ផលិត​ Tablet​ ស៊េរី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា ​Nokia N1​ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.0 Lollipop​ និង​មាន​អេក្រង់​ទំហំ​៧.៩អ៊ីង។​

ថេប្លេត​នេះ​ស្រោប​ដោយ​សន្ទះ​អាលុយ​មីញ៉ូម​មួយ​ផ្ទាំង​នៅ​ផ្ទៃ​ពី​ក្រោយ​ ដែល​ស្រដៀង​ទៅ​នឹង​ iPad mini បេះ​បិទ​តែ​ម្តង។​ ថេប្លេត​នេះ​គឺ​ជា​ប្រភេទ​ប្រើ​ប្រាស់​ Wi-Fi​ ដោយ​មិន​មាន​ភ្ជាប់​មក​ជា​មួយ​ស៊ីម​កាត​ឡើយ​ ហេតុ​ដូច្នេះ​ហើយ​តម្លៃ​របស់​វា​គឺ​ត្រឹម​តែ​ 250$​ តែ​ប៉ុណ្ណោះ ​ថោក​ជាង​ iPad Mini 3 ហើយ​ក៏​ថោក​ជាង​ Nexus 9 ផង​ដែរ។

ខាងក្រោមនេះគឺជាលក្ខណៈសម្បតិ្តទូទៅរបស់ថេប្លេត Nokia N1

អេក្រង់ទំហំ 7.9 អ៊ីញ ប្រភេទ IPS LCD ជាមួយកម្រិត​ភាព​ច្បាស់​ 1536 x 2048 ភិច​សែល​ និង​ដង់​ស៊ីតេ​ភិច​សែល​ 324ppi។ ខាង​ក្រៅ​ស្រោប​ដោយ​សន្ទះ​ការពារ​ Gorilla Glass 3
ប្រើប្រាស់បន្ទះឈីប Intel Atom Z3580 (64-bit) Quad-core អាច​រត់​បាន​ដល់​ល្បឿន​ 2.3Ghz
GPU ប្រភេទ PowerVR G6430
រ៉េមមានទំហំ 2GB និងអង្គផ្ទុកទិន្នន័យ​ទំហំ 32GB (មិន​មាន​រន្ធ​កាត​ម៉េម៉ូរី)
កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងមុខទំហំ 5 មេហ្គា​ភិច​សែល ដែល​អាច​ថត​វីដេអូ​ដល់​ កម្រិត​ 1080 ភិចសែល
ថ្មថាមពល 5300 mAh
វិមាត្រ 200.7 x 138.6 x 6.9 មីលីម៉ែត្រ និងទំងន់ 318 ក្រាម
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Lollipop 5.0 ជំនាន់​ចុង​ក្រោយ​បង្អស់​ និង​ស្រោប​ដោយ​ផ្ទៃ​អ៊ីនធឺហ្វេស Z Launcher បង្កើត​ដោយ​ Nokia ផ្ទាល់
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 171 នាក់
  Flag Counter
Flag Counter