. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
បច្ចេកវិទ្យា​ដ៏​​​អស្ចារ្យ នៃ​ទូរ​សព្ទ​ដៃ LG L Bello របស់​ ​ក្រុមហ៊ុន LG
November 17, 2014 (05:42:41) [ 1207 ]
 
 
ភ្នំពេញ: ស្ថិតក្នុង​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​តិច​ណូ​ឡូ​ជី​សម័យ​ទំនើប​ នា​សហស្សវត្ស​ថ្មី​ ឥឡូវ​នេះ​ក្រុមហ៊ុន​LG បាន​ផលិត​នូវ​ទូរ​សព្ទ​ដៃ​ដ៏​ពិសេស​បំផុត​នោះ​គឺ ទូរ​សព្ទ​ដៃ LG L Bello​ដែលជា​ទូរ​សព្ទ​ដៃ​ប្រចាំឆ្នាំ​2014 ​ត្រូវបាន​រចនា​បង្កើត​ឡើង​ដោយបាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ និង​ស្ថិតក្រោម​ការសិក្សា​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​អ្នកជំនាញ​នៃ​ក្រុមហ៊ុន LG សកល អោយមាន​លក្ខ​ណះ​សមស្រប​នឹង​ទំលាប់​នៃ​ការប្រើប្រាស់ ផ្តល់នូវ​ភាពងាយស្រួល ចំណេញ​ព្រមទាំង​សន្សំសំចៃ​ថាមពល និង​ថវិការ​ខ្ពស់ ជួយ​ថែរក្សា​បរិស្ថាន ជាពិសេស​នោះ​ធ្វើអោយ​អ្នកប្រើប្រាស់​មាន​ភាព​ស៊ីវីល័យ​ប្រកបដោយ​ភាពទំនើប​និយម​។​

​បច្ចុប្បន្ននេះ​ការថតរូប​ដោយ​ប្រើ​កាមេរ៉ា​មុខ (​ការថតរូប​SELFIE) បាន​ក្លាយជា​ប្រធានបទ​ថ្មី​មួយ​នៃ​មជ្ឈដ្ឋាន​យុវវ័យ​យើង​។ ហើយ​ទូរ​សព្ទ​ដៃ LG L Bello​នេះ ជា​ប្រភេទ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​មួយ​ផងដែរ ដែលមាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​ថតរូប​ដោយ​កាមេរ៉ា​មុខ​តាមរយះ​ការប្រើ​កាយវិការ​LG L Bello​ដែល​ធ្វើអោយ​ការថត​រូបលោក​អ្នកកា​ន់​តែមាន​ភាពងាយស្រួល​កាន់តែ​ទាន់សម័យ​បំផុត ។ ជាមួយនឹង​សមត្ថភាព​ដ៏​ពិសេស​នៃ​កាមេរ៉ា​ខាងមុខ​នៃ​ទូរ​សព្ទ​ដៃ LG L Bello​លោកអ្នក​គ្រាន់តែ លាដៃ បន្ទាប់មក​ក្តាប់ដៃ​នោះ​កាមេរ៉ា និង​ចាប់ផ្តើម​ថត​ក្នុង​រយះពេល​ត្រឹមតែ 3 វិនាទី លោកអ្នក​នឹង​ទទួលបាន​រូបភាព​ដ៏​ស្រស់ស្អាត​បាន​យ៉ាង​ងាយ នឹង​រហ័ស​បំផុត​ដោយ​មិនចាំបាច់​ចុច​លើ​ទូរ​សព្ទ​ឬ ឧបករណ៍​អ្វី​បន្ថែម​ឡើយ​។ កាមេរ៉ា​ដ៏​អស្ចារ្យ​នេះ​អាចធ្វើ​ការថតរូប​នៅ​ទី​ងងឹត​បាន​យ៉ាង​ងាយស្រួល​បំផុត​ ដោយមាន​ពន្លឺ Flash​ដែរ​ ជំនួយ​ក្នុងការ​ថតរូប ដែល​អាចធ្វើអោយ​លោកអ្នក​អាចធ្វើ​ការរីករាយ​ក្នុងការ​ថតរូប​នៅ​គ្រប់​ទីកន្លែង​ទោះ​ឋិត​នៅ ក្នុង​ទី​ងងឹត​គ្មាន​ពន្លឺ​ក៏ដោយ​។​

​បន្ថែម​ពីនេះ​ទៅទៀត LG L Bello​ក៏ត្រូវ​បាន​រចនា​បង្កើត​ឡើង​ដោយបាន​បំពាក់​នូវ​បច្ចេកវិទ្យា Knock CodeTM​ ដែល​អាចធ្វើអោយ​លោកអ្នក​បើក និង​បិទ​ទូរ​សព្ទ​បាន​យ៉ាង​ងាយស្រួល​បំផុត​ដោយ​គ្រាន់តែ​គោះ​នៅលើ​អេក្រង់​ត្រង់ណា​ក៏បាន តាមរបៀប​ដែល​អ្នក​បាន​បង្កើត​ទុកជាមុន​រហូតដល់​ទៅ 86,000 របៀប​។

​គួរបញ្ជាក់​ផងដែរ​ថា ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​LG L Bello​ជា​ម៉ូ​ដែល​នៃ​ទូរ​សព្ទ​ដៃ​ទំនើប និង​ទាន់សម័យ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន LG​។​ LG L Bello​បាន​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ​ដែលមាន​ល្បឿន​យ៉ាង​លឿន 1.3GHz Quad Core​ដែលមាន​កម្លាំង ខ្ពស់ ខ្លាំង ព្រមទាំង​មិនមាន​ភាពរអាក់រអួល​មាន​លក្ខ​ណះ​ធន់ និង​មាន​គុណភាព​ខ្ពស់​។ មាន​អេក្រង់​5​អ៊ី​ញ​WVGAX IPS​ភ្លឺ​ច្បាស់​បែប​ធម្មជាតិ​ពិតៗ ជាមួយ​កាមេរ៉ា​8MP និង​កាមេរ៉ា​មុខ​1.0MP ដ៏​ពិសេស​ដែល​ថត​ច្បា​ស់បាន​គ្រប់​កាលៈទេសៈ​។​LG L Bello​មាន​អង្គ​ចងចាំ 8GB​ដោយមាន RAM 1GB​ជាមួយនិង​ថាមពល​ថ្ម​ដែលមាន​កំលាំង​រហូតដល់ 2,540 mAh​។​

​លោកអ្នក​អាចធ្វើ​ការស្វែងរក​ព័ត៌មាន​បន្ថែម​ ជាវ​ឬ​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​នៅតាម​បណ្តារ​ហាង​លក់​ទូរ​សព្ទ​ដៃ​ទូទាំងប្រទេស និង​LG BRANDSHOP ទាំង 4 សាខា​តាម​អាស័យដ្ឋាន​ដូចតទៅ​:

1. LG BRANDSHOP (​រាជធានី​ភ្នំពេញ​) : អាគារ​លេខ 135 មហាវិថី​ព្រះមុនីវង្ស​ខណ្ឌ 7​មករា​ ទូរ​សព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (​ក្រុង​សៀមរាប​) : អាគារ​លេខ 18 ផ្លូវ​សម្តេច ទេព​វង្ស សង្កាត់​ស្វាយដង្គំ​​ក្រុង​សៀមរាប ទូរ​សព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (​ក្រុង​បាត់ដំបង​) : ផ្លូវ​លេខ 1 កែង​ផ្លូវ 121 ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ទូរ​សព្ទ : 053 952 199
4. LG BRANDSHOP (​ក្រុង​កំពង់ចាម​) : ផ្លូវជាតិ​លេខ​7​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​
​ទូរ​សព្ទ : 042 210 299 និង​ហាង LG នៅ​ផ្សារ​ទំនើប AEON MALL ជាន់​ទី 2

*​សូម​អតិថិជន​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ប្រើប្រាស់​នូវ​ផលិតផល​ដែល​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ក្នុងការ​ចែកចាយ និង​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ស្របច្បាប់ និង​មាន​ប័ណ្ណធានា​ត្រឹមត្រូវ ដើម្បី​ធ្វើការ​ធានាបាន​ជាមួយនឹង​គុណភាព​នៃ​ផលិតផល និង​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 171 នាក់
  Flag Counter
Flag Counter