. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ទូរទស្សន៍​ទំនើប​ខ្នាត​ធំ ជាងគេ​បំផុត​នៅលើ​ពិភពលោក LGCURVED ULTRA HD TV 5K ទំហំ 105 អ៊ីង (105UC9T)
November 17, 2014 (05:07:41) [ 1237 ]
 
 
ភ្នំពេញ: នៅក្នុង​ឆ្នាំ 2014​នេះ ក្រុមហ៊ុន ​LG​ បាន​ផលិត​នូវ​ទូរទស្សន៍​ ខ្នាត​ធំជាងគេ​បង្អស់​ មិន​ធ្លាប់មាន​នៅក្នុង ​ប្រវត្តិសាស្ត្រ​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ​ពិភពលោក​នោះ ​គឺ​ទូរទស្សន៍​ CURVED ULTRA HD TV5K​ទំហំ 105 អ៊ីង ​(105UC9T)​។

ទូរទស្សន៍​ទំនើប​ខ្នាត​ធំ​នេះ ជា​ទូរទស្សន៍​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ការសិក្សា​យ៉ាង​ពិសេស ដោយ​សំណាក់​វិស្វករ​ជំនាញៗ របស់​ក្រុមហ៊ុន LG ​ក្នុងការ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ចុងក្រោយ និង​អស្ចារ្យ​បំផុត​របស់​LG​ដែលមាន​ភាព​នាំមុខគេ​នៅលើ​ពិភពលោក​សំរាប់​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ចការ​រចនា​ដ៏​រឹងមាំ​ជាមួយនិង​គុណភាព​ខ្ពស់​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​អារម្មណ៍​យ៉ាង​អស្ចារ្យ​បំផុត​។​

ទូរទស្សន៍​ស៊េរី​ថ្មី​នេះ​ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ដែលមាន​resolution​ជាង​11 លាន​ភិ​ច​ស៊េ​ល ដែលមាន​អានុភាព​ភ្លឺ​ច្បាស់​ជាង​អេក្រង់​នៃ​ទូរទស្សន៍​Full HD រហូតដល់ 5 ដង​ប្រកបដោយ​រូបភាព​ដ៏​ភ្លឺ​ច្បាស់​ហើយ​លោកអ្នក​អាច​ធ្វើការ​ទស្សនា​ភាពយន្ត​Hollywood ខ្នាត​ធំ​ដែល​ធ្វើអោយ​ការ​ទស្សនា​នោះ​ច្បាស់​ដូច​រូបភាព​ពិត​ដែលមាន​ពណ៌​ធម្មជាតិ​100ភាគរយ ​បៀ​ប​ដូចជា​លោកអ្នក​កំពុងតែ​ទស្សនា​ក្នុង​រោងភាពយន្ត​លំដាប់ថ្នាក់​ពិភពលោក​។

CURVED ULTRA HD TV 5K​ជា​ប្រភេទ LG SmartTV​ដែលមាន​អេក្រង់​ពណ៌​ធម្មជាតិ​ប្រភេទ​IPS​ដែលមាន​ពន្លឺ​ភ្លឺ​ច្បាស់​គ្រប់​ជ្រុង​និង​មាន​បំពាក់​ដោយ​ប្រព័ន្ធ​webOS​ដែល​ធ្វើអោយ​ទូរទស្សន៍​នេះ​មាន​លក្ខ​ណះ​សាមញ្ញ​ប៉ុន្តែ​មាន​ល្បឿន​លឿន​បំផុត​ហើយក៏​អាចបំពេញ​នូវ​ការកំសាន្ត​ផ្សេងៗ​ទៀត​ដែលមាន​Cinema 3D និង Magic Remote (​តេ​លេ​វេទមន្ត​), Wi-Fi, អាច​ប្រើប្រាស់ USB, បច្ចេកវិទ្យា Time Machine, ប្រព័ន្ធ​សំលេង 150W, កា​ម៉េ​រា ជាមួយ និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​របស់​LG​ដែល​កំពុង​តែមាន​ភាព​ជោគជ័យ​បំផុត​នាពេល​បច្ចុប្បន្ន​។​

​លោកអ្នក​អាចធ្វើ​ការស្វែងរក​ព័ត៌មាន​បន្ថែម​នៅ​LG BRANDSHOP ទាំង​4 សាខា​តាម​អាស័យដ្ឋាន​ដូចតទៅ​:
1. LG BRANDSHOP (​រាជធានី​ភ្នំពេញ​) : អាគារ​លេខ 135 មហាវិថី​ព្រះមុនីវង្ស​ខណ្ឌ 7​មករា​ទូរ​សព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (​ក្រុង​សៀមរាប​) : អាគារ​លេខ 18 ផ្លូវ​សម្តេច ទេព​វង្ស សង្កាត់​ស្វាយដង្គំ​​ក្រុង​សៀមរាប ទូរ​សព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (​ក្រុង​បាត់ដំបង​) : ផ្លូវ​លេខ 1 កែង​ផ្លូវ 121 ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ទូរ​សព្ទ : 053 952 199
4. LG BRANDSHOP (​ក្រុង​កំពង់ចាម​) : ផ្លូវជាតិ​លេខ​7​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​
​ទូរ​សព្ទ : 042 210 299​និង​ហាង LG នៅ​ផ្សារ​ទំនើប AEON MALL ជាន់​ទី 2

*​សូម​អតិថិជន​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ប្រើប្រាស់​នូវ​ផលិតផល​ដែល​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ក្នុងការ​ចែកចាយ និង​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ស្របច្បាប់ និង​មាន​ប័ណ្ណធានា​ត្រឹមត្រូវ ដើម្បី​ធ្វើការ​ធានាបាន​ជាមួយនឹង​គុណភាព​នៃ​ផលិតផល និង​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 154 នាក់
  Flag Counter
Flag Counter