. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ក្រុមហ៊ុន HP បង្កើត​កុំព្យូទ័រ​ចម្លែក​ឈ្មោះថា HP Sprout តម្លៃ ១.៩០០ ដុល្លារ​ដែល​ពុំ​មានប្រើ Keyboard និង Mouse
November 07, 2014 (11:20:11) [ 1220 ]
 
 
ក្នុង​បំណង​ធ្វើ​ឲ្យ​រឹងប៉ឹង​ឡើងវិញ​នូវ​ប្រភេទ​កុំព្យូទ័រ​របស់ខ្លួន ក្រុមហ៊ុន HP បាន​បញ្ចេញ​នូវ​ម៉ូត​កុំព្យូទ័រ​ថ្មី​ទាំងស្រុង​មួយ ដែលមាន​បំពាក់​ជាមួយនឹង Projector និង កាមេរ៉ា 3D ទៀតផង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញ​ផ្សាយ​​ថ្ងៃទី ៣ ខែវិច្ឆិកា ២០១៤​។

​មានឈ្មោះ​ហៅថា HP Sprout កុំព្យូទ័រ​នេះ​បាន​ផ្គុំ​បញ្ចូល​គ្នា​រវាង​អេក្រង់​ថាច់​ស្គ្រី​ន​ទំហំ ២៣ អ៊ី​ញ ជាមួយនឹង​ទ្រនាប់​ថាច់​អន្ត​រកម្ម​មួយ (Interactive Touch Mat) ជំនួស​នៅ​កន្លែង Keyboard និង Mouse ស្តង់ដារ​។

​ម៉ាស៊ីន Projector មួយ​នៅលើ​ក្បាល​អេក្រង់​ថាច់​ស្គ្រី​ន អាចធ្វើ​ការ​ស្កែ​ន​វត្ថុ​ផ្សេងៗ​បាន ហើយ​វា​ក៏​អាច​តាមដាន​មើល​ដៃ​របស់​អ្នកប្រើប្រាស់​ផងដែរ នៅពេល​កំពុង​ប្រើ Keyboard លើ​ទ្រនាប់​ថាច់​នៅ​ខាងក្រោម​ផងដែរ​។

​កុំព្យូទ័រ​នេះ​អា​ចរក​បញ្ជា​ទិញ​មុន​បាន​តាម​អន​ឡាញ​នៅ​សហរដ្ឋអាមេរិក មុនពេល​ត្រូវគេ​បញ្ចេញ​លក់​តាម​ហាង​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា និង​មានតម្លៃ ១៨៩៩ ដុល្លារ​។ កាលបរិច្ឆេទ​បញ្ចេញ​លក់​នៅ​ប្រទេស​ផ្សេងទៀត​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ​ទេ​។​

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​បាន​ហៅ​បច្ចេកវិទ្យា​កុំព្យូទ័រ​ថ្មី​នេះ​ថា Blended Reality​។ ម៉ាស៊ីន Projector ដែល​គេ​ដាក់ឈ្មោះថា HP Illuminator ត្រូវបាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា RealSense 3D របស់​ក្រុមហ៊ុន Intel ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា Kinect របស់​ក្រុមហ៊ុន Microsoft ដែរ និង​ផ្គុំ​គ្នា​ជាមួយនឹង​កាមេរ៉ា​ទំហំ ១៤,៦ ភិ​ច​សែ​ល ម៉ាស៊ីន Projector ខ្លួនឯង​ផ្ទាល់ និង អំពូល​លើ​តុ​ប្រភេទ LED​។

​ប្រព័ន្ធ​កាមេរ៉ា​នេះ​មានន័យថា​កុំព្យូទ័រ​នេះ​អា​ចប​ញ្ចូ​ន​រូបភាព​ទៅលើ​ទ្រនាប់​ថាច់​បាន ប៉ុន្តែ​ក៏​អាច​ប្រើ​ដើម្បី​ស្កែ​ន​វត្ថុ​រូបវ័ន្ត​បាន​ផងដែរ​។ នៅពេលណា​ដែល​វត្ថុ​មួយ​ត្រូវបាន​ស្កែ​ន រូបភាព​ចម្លង​ជាក់ស្តែង​មួយ​អាច​នឹងត្រូវ​ប្តូរ​ទៅជា​ប្រភេទ 2D និង 3D នៅលើ​អេក្រង់​ថាច់​ស្គ្រី​ន ឬ​នៅលើ​ទ្រនាប់​ថាច់ ដោយ​ប្រើ​ប៊ិច Stylus ឬ​ការគ្រប់គ្រង​បញ្ជា​លើ​អេក្រង់​ថាច់​ស្គ្រី​ន​ដូចជា ការ​ច្បិច និង​ការ​យកដៃ​អូស​ពីលើ​ជាដើម​។

​អំឡុង​ពិធី​បង្ហាញ​កុំព្យូទ័រ​នេះ ពួក​មន្ត្រី​ក្រុមហ៊ុន HP បានបង្ហាញ​ពី​របៀប​ផ្សេងៗ​ដែល​វត្ថុ​នានា​ចាប់ពី​ប៊ិច និង​ពែង​រហូតដល់​រូបចម្លាក់​តូចៗ​និង​រូបភាព​ផ្សេង​អាច​ត្រូវបាន​ស្កែ​ន​បញ្ចូល​ទៅលើ​រូបភាព​ឬ​វីដេអូ​ដែលមាន​ស្រាប់ រួច​កាត់ត និង​បញ្ជូន​តាម​អ៊ីមែល ឬ​ចែករំលែក​តាម​បណ្តាញ​សង្គម​។​ល​។​

​កុំព្យូទ័រ HP Sprout នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1, បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ i7 របស់​ក្រុមហ៊ុន Intel និង​មាន​ហាដ​ឌី​ស​ផ្ទុក​ទិន្នន័យ​ទំហំ ១ TB៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter