. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
នាយក ​Apple និយាយថា​​​ លោក​មាន​មោទនភាព ​​​ដែល​កើតមក​​ ​ជា​មនុស្ស​ខ្ទើយ
November 04, 2014 (07:03:16) [ 1171 ]
 
 
នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Apple លោក​Tim Cook កាលពី​ថ្ងៃ​ព្រហស្បត៍​បាន​ចេញ​មក​ប្រកាស​ខ្លួន​ថា​លោក​ជា​មនុស្ស​ភេទ​ទី​៣ និង​បាន​និយាយថា​ការ​​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ភាព​ស្មើ​គ្នា​គឺជា​ស្នូល​នៃ​ក្រមសីលធម៌​ផ្ទាល់ខ្លួន​និង​នៅកន្លែធ្វើការ​របស់​លោក​។​

​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​រូបនេះ​បាន​និយាយថា​ការនិយម​សេពកាម​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា​របស់​គាត់​មិន​ជា​ការ​សម្ងាត់​ទេ​នៅក្នុង​ក្រុម​​ហ៊ុន​របស់លោក តែ​ទទួលស្គាល់​ថា​ការនិយាយ​អំពី​សមភាព​នៃ​ការស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​ជា​សារ​ធា​រណៈ​វា​សំខាន់​ជាង​ភាព​ឯកជន​របស់​លោក​។​

​លោក ​Cook​ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅក្នុង​សារព័ត៌មាន​ Bloomberg Businessweek​ ថា​"​ខ្ញុំ​សូម​បញ្ជាក់​ច្បាស់​ថា ខ្ញុំ​មាន​មោទនភាព​ដែល​​កើតមក​ជា​មនុស្ស​ភេទ​ទី​៣ ខ្ញុំ​គិតថា​ភេទ​ទី​៣​ជា​អំណោយ​វិសេសវិសាល​មួយ​ដែល​ព្រះ​បាន​ប្រទាន​អោយ​ខ្ញុំ​។​ខ្ញុំ​មាន​សំណាង​ល្អ​ដែល​បាន​ធ្វើ​នៅ​ក្រុម​​ហ៊ុន​មួយ​ដែល​ស្រឡាញ់​ភាព​ច្នៃប្រឌិត​និង​នវានុវត្តន៍ និង​ដឹងថា​វា​អាច​ធ្វើទៅបាន​ដរាបណា​អ្នក​ឱបក្រសោប​ចម្រុះ​ភាព​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​។​មិនមែន​​គ្រប់​គ្នា​សុទ្ធតែ​មាន​សំណាង​នោះទេ​"​។​


នាយក​Apple​រូបនេះ​បាន​បន្តថា ការ​ចេញ​មក​ប្រកាស​អោយ​គេ​ដឹង​នេះ​ជា​ផ្នែក​នៃ​ការតស៊ូ​ផ្ទាល់ខ្លួន​របស់​លោក​ដើម្បី​ក្រុម​មនុស្ស​ភាគតិច ជា​តម្លៃ​មួយដែ​​ល​លោក​បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​លោក​ក៏​ប្រកាន់យក​ផងដែរ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​"​ផ្នែក​នៃ​ការអភិវឌ្ឍន៍​សង្គម​កំពុង​យល់ថា បុគ្គល​ម្នាក់​មិន​ត្រូវ​កំហិត​តែត្រឹម​ការ​រួមភេទ​ ពូជសាសន៍​ឬ​ភេទ​របស់​នរណា​ម្នាក់​​នោះទេ​។​ការធ្វើ​ជា​មនុស្ស​ខ្ទើយ​ផ្តល់​អោយ​ខ្ញុំ​នូវ​ការយល់​ជ្រាលជ្រៅ​ឡើង​នៃ​អ្វី​ដែល​មាន​ន័យ​ចំពោះ​ក្រុម​មនុស្ស​ភាគតិច​និង​ផ្តល់​ឱកាស​មួយ​ចំពោះ​ការ​​ប្រឈម​ដែល​មនុស្ស​នៅ​ក្រុម​ភាគតិច​ដទៃ​ទៀត​ដោះស្រាយ​ប្រចាំថ្ងៃ​"​។​

"​យើង​នឹង​បន្ត​តស៊ូ​សំរាប់​តម្លៃ​របស់​យើង និង​ខ្ញុំ​មានជំនឿថា នាយក​ប្រតិបត្តិ​ណា​ម្នាក់​នៃ​ក្រុមហ៊ុន​នេះ​នៅ​ពេល​អនាគត មិន​គិត​អំពី​ពូជសាសន៍ ភេទ ឬ​​ទំនោ​ផ្លូវភេទ​ទេ នឹង​ធ្វើ​ដូច​គ្នា​។​ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​បន្ត​គាំទ្រ​សមភាព​សំរាប់​មនុស្ស​ទាំងអស់រ​ហូ​តដល់​ម្រាមជើង​របស់ខ្ញុំ​ចង្អុល​ឡើង​លើ​។​

​លោក​Cook​បាន​ឡើង​ជា​ប្រធាន​Apple​នៅ​ឆ្នាំ​២០១១ ក្រោយ​មរណភាព​របស់​នាយក​ស្ទេវ ចប​។​លោក​បាន​ប្រឈម​ការរិះគន់​ចំពោះ​ការ​មិន​រក្សា​ភាព​ល្បី​ល្បាញ​របស់​ក្រុមហ៊ុន​ក្រោយ​ការស្លាប់​របស់​ចប តែ​ភាព​រំជើបរំជួល​កាលពី​ពេល​ថ្មីៗ​ដោយសារ​ការ​ចេញ iPhone 6​ស្គ្រីន​ធំ បានធ្វើអោយ​អ្នកវិភាគ​ខ្លះ​អប​​អរ​នៅពេល​ក្រុមហ៊ុន​ព្យាយាម​ហក់​ចូលក្នុង​ទីផ្សារ​"​ផា​ប្លេត​(​កុំព្យូទ័រ​+​ទូរស័ព្ទ​)"​ដែល​មាន​ការនិយម​កា​ន់​តែ​ខ្លាំង​ឡើង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 154 នាក់
  Flag Counter
Flag Counter