. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អង្គ​​ការ​​ណា​សា ស្នើថវិកា​​១០០លាន​ដុល្លារ ​សម្រាប់គម្រោង​​​យកអាចម៍​ផ្កាយ ទំហំយក្ស​ចេញពីភព​ផែនដី
April 04, 2013 (11:47:39) [ 1340 ]
 
 
យោងតាមប្រភពព័ត៌​មាន​ពី​ dailymail​ នៅ​ថ្ងៃ​​ទី​១​​ មេសា ឲ្យដឹងថា អង្គ​​ការ​ណាសា​បាន​ស្នើ​​ថវិ​កា​១០០​លាន​ដុល្លារ​​ដើម្បី​បង្កើត​គម្រោង​​​​ដ៏​អស្ចារ្យ​មួយ​​​ក្នុង​ការ​ផលិត​យាន​​អវកាស​ដែល​អាច​​ចាប់​យក​ និង​ទ្រ​អាចម៍​ផ្កាយ​ទម្ងន់​៥០០​តោន​ ហើយអាចទាញ​​អាចម៍​ផ្កាយ​នោះ​ទៅ​ក្នុង​គន្លង​ព្រះ​​ច័ន្ទបាន ។ គម្រោងនេះ​បាន​រក​ឃើញ​ដោយ​រដ្ឋា​ភិបាល​របស់​ប្រធានាធិបតី បា​រា៉ក់ ​អូបា​ម៉ា​ ដែល​មាន​តម្លៃ​​សរុប​ដល់​ទៅ​២,៦៥​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​​១០​​ឆ្នា​ំខាង​មុខ ។​

យោងតាមការសិក្សាពីវិទ្យាស្ថាន​យាន​អវ​កាស​​ឲ្យដឹងថា ការ​នាំយក​អាចម៍​ផ្កាយ​ទម្ងន់​៥០០​តោន ​​​ដែល​នៅ​ជិត​នឹង​ផែនដី គឺ​ត្រូវ​មាន​អាកាស​យានិក​​ផ្នែក​តារា​សាស្រ្ត​ម្នាក់​ នឹង​ត្រូវ​បញ្ជូន​ទៅ​​ដើម្បី​ធ្វើ​ការ​​ឲ្យ​​ទទួល​​បាន​ផល​វិជ្ជ​មាន​សម្រាប់​រយៈ​១០​ឆ្នាំ​ក្រោយ ។​តែទោះ​បីយ៉ាងណា យាន​អវកាស​​ដែល​មិន​ទាន់​​ស្គាល់​​ឈ្មោះ និង​មាន​សមត្ថ​ភាព​​ចាប់​​យក​អាចម៍​ផ្កាយ​នោះ​ អាច​នឹង​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​តែ​អាចម៍​ផ្កាយ​ខ្លះ​មាន​ទំហំ​ធំ​​ជាង​ទម្រ​ របស់​យាន​អវ​កាស ។ ដោយ​ហេតុ​នេះ​ក្រុម​អ្នក​វិទ្យា​​សាស្រ្ត​នឹង​ស្វែង​​រក​យុទ្ធ​សាស្ត្រ​សុវត្ថិ​ភាព​បន្ថែម​​ទៀត ដើម្បី​ឲ្យ​គម្រោង​១០​ឆ្នាំ​ខាង​មុខ​​ទទួល​​បាន​​ជោគ​ជ័យ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter