. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
Nokia ប្រកាសថា ក្រុមហ៊ុន Microsoft នឹង​ប្តូរ​ឈ្មោះ​ទូរស័ព្ទ​​​បន្ទាប់​ទៅជា Microsoft Lumia លែង​ជា Nokia Lumia ទៀតហើយ​
October 25, 2014 (12:26:19) [ 1227 ]
 
 
ក្រុមហ៊ុន Microsoft នឹង​ដកចេញ​ទាំង​ឈ្មោះ​ម៉ាក​សញ្ញា Nokia និង Windows Phone ដោយនៅ​ទុក​តែ​ឈ្មោះ Lumia ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២២ ខែតុលា​។

​ក្រុមហ៊ុន​នេះ​បាន​កំពុង​ចាប់ផ្តើម​ធ្វើ​អន្តរកាល​ដើម្បី​ផ្លាស់ប្តូរ​រាល់​ឈ្មោះ​ម៉ាក​សញ្ញា​របស់ខ្លួន​ទាំងអស់​ឲ្យ​ទៅជា Microsoft Lumia ឲ្យ​បាន​ទាន់ពេល​នៃ​រដូវ​វិស្សមកាល​នេះ​។


ទោះយ៉ាងណា ក្រុមហ៊ុន Nokia របស់​ហ្វាំ​ង​ឡង់​នឹង​បន្ត​រស់​ក្នុងនាម​ជា​ក្រុមហ៊ុន​ដាច់ដោយឡែក​មួយ ដែល​ផ្តោត​សំខាន់​លើ​ហេ​រដ្ឋា​ច​នា​សម្ព័ន្ធ​ផែនទី និង Network​។

​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​រាយការណ៍​ដំបូង​ដោយ​វេ​ប​សាយ​ព័ត៌មាន The Verge ហើយ​ឥឡូវ​ត្រូវបាន​បញ្ជាក់​អះអាង​ដោយ​ក្រុមហ៊ុន Nokia France នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ក្រុម​ហ៊ុ​នេះ​បានសរសេរថា "​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត អ្នកនឹង​ទទួលបាន​សារ​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​ការប្តូរឈ្មោះ​ទំព័រ​នេះ​។ យើង​ជិត​ក្លាយជា Microsoft Lumia! ហើយ​។ សូម​ធ្វើការ​តាមដាន​សម្រាប់​ព័ត៌មាន​ច្រើន​ទៀត​ឆាប់ៗ​នេះ​"​។

​ចំណាត់ការ​នេះ​បាន​នាំមក​នូវ​ទីបញ្ចប់​ដល់​ឈ្មោះ​របស់ Nokia ក្នុងនាម​ជា​អ្នក​ផលិត​ទូរស័ព្ទដៃ ដែល​បាន​ដំណើរការ​មក​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៨០​។ ការប្តូរឈ្មោះ​នេះ​ត្រូវបាន​គេ​ឲ្យ​តម្រុយ​ដំបូង នៅពេល Microsoft រើ​វេ​ប​សាយ Nokia.com ដាក់ចូល​ទៅក្នុង​វេ​ប​សាយ​ផ្ទាល់​របស់ Microsoft​។

​ប្រទេស​នីមួយៗ​នឹង​ចាប់ផ្តើម​ឃើញ​ការផ្លាស់ប្តូរ​ឈ្មោះ​ម៉ាក​សញ្ញា​ពី Nokia ទៅ Microsoft Lumia នៅ​ទូទាំង​គណនី​បណ្តាញ​សង្គម​ផ្សេងៗ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ក្រុមហ៊ុន Nokia France មុនគេ​។

​ក្រុមហ៊ុន Microsoft បាន​ទិញ​អាជីវកម្ម​ទូរស័ព្ទ​របស់ Nokia នៅ​ខែមេសា​ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ៧,២ ពាន់​លាន​ដុល្លារ​។

​ទោះយ៉ាងណា គេ​នៅ​មិនទាន់​ច្បាស់​ថា​តើ​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​នឹង​ប៉ះពាល់​ដល់​ស្មា​ត​ហ្វូ​ន Microsoft ដែលមាន​ស្រាប់ ឬក៏​ទូរស័ព្ទ​ដែល​គ្រោង​នឹង​ចេញ​ក្នុងពេល​អនាគត យ៉ាងណា​នោះទេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter