. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
LG ចូលរួម​ក្នុងទីផ្សារ​ នាឡិកាឆ្លាតវៃ
April 04, 2013 (11:46:22) [ 1361 ]
 
 
ប្រភព​មួយ​ដែល​ស្ថិត ​នឹងក្រុមហ៊ុន​ផលិត​ឧបករណ៍​ អេឡិចត្រូនិក សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​របស់ LG នៅ​កូរ៉េខាងត្បូង បាន​ប្រាប់ថា ក្រុមហ៊ុន​នេះ (LG) មាន​គំរោង​ចូលរួម​ក្នុង​ទីផ្សារ នាឡិកាដៃ​ដែលមាន​ប្រតិបត្តិការ​ឆ្លាត​វៃ​ជាច្រើន​មុខ​។ នេះ​ត្រូវបាន​ចាត់ទុកជា​យុទ្ធសាស្ត្រ​យូរអង្វែង​របស់ LG ដើម្បី​បន្ត​រក្សា​សមត្ថភាព​ប្រជែង​ជាមួយ​ដៃគូ​ដទៃទៀត លើ​ទីផ្សារ​បច្ចេកវិទ្យា​ព័ត៌មាន​។​

​ប្រភព​ខាងលើ​ពុំបាន​ឲ្យ​ដឹងថា នាឡិកា​ដៃ​ឆ្លាត​វៃ​របស់ LG នឹង​ប្រើប្រាស់​ប្រតិបត្តិការ Android ឬ Firefox OS កំពុង​ត្រូវបាន​អភិវឌ្ឍ​ដែរ ឬ​យ៉ាងណាទេ​។ នេះ​ជា​លទ្ធភាព​នៃ​ជម្រើស​២ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​។ នៅក្នុង​ពិព័រណ៌ឧបករណ៍​ចល័ត​ពិភពលោក MWC ប្រព្រឹត្តទៅ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ Barccelona ប្រទេស​អេស្បាញ LG បាន​ឲ្យ​ដឹងថា គេ​មាន​គំរោង​ឧទ្ទេសនាម​បន្ថែម​ឲ្យ​គំរូ​ទូរស័ព្ទ​ឆ្លាត​វៃ​ប្រើប្រាស់​ប្រតិបត្តិការ​២​ខាងលើនា​បំណាច់​ឆ្នាំនេះ​។​

ព័ត៌មាន​ខាងលើ​ត្រូវបាន​ទម្លាយ​ចេញ ក្រោយ​ពេលដែល Apple កំពុង​អភិវឌ្ឍ​នាឡិការ​ដៃ​ឆ្លាត​វៃ iWatch ហើយ Samsung ក៏​កំពុង​អភិវឌ្ឍ​ប្រភេទ​នាឡិកា​ដូចគ្នា​ដែរ តែ​ពុំមាន​ព័ត៌មាន​ជាក់លាក់​។​

​តាម​អ្នកឯកទេស​នោះ LG និង Samsung មាន​ឧត្តមភាព​ច្រើនជាង Apple ក្នុង​ការផលិត​នាឡិកាឆ្លាត​វៃ ព្រោះ​គេ​អាច​ស្វ័យ​ផ្គត់ផ្គង់​បរិក្ខា​ជា​អា​ទិ៍ អេក្រង់ ឬ Memory ក្នុងពេលដែល Apple ឲ្យ​កូ​ម្ម៉​ង់​ដៃគូ​ផ្សេងទៀត ឲ្យ​ផលិត​បរិក្ខា​របស់ខ្លួន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter