. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
និស្សិត​អាមេរិក​បង្កើត​អាវយឺត​មិន​ជ្រៀប​ពណ៌ ដែល​អាច​ទប់ទល់​បាន​ជាមួយ​ទឹកក្រូច ទឹកជ្រលក់ និង សូម្បី​ស្រាក្រហម
December 27, 2013 (02:57:20) [ 1271 ]
 
 
ប្រសិនបើ​អ្នកដើរ​មិន​ទំនង និងធ្វើ​ឲ្យ​កំពប់​អាហារ​លើ​ខ្លួនឯង​ភ្លាមៗ ឬ ខ្ជិល និង​មិន​ចង់​បោកគក់​ខោអាវ​របស់​អ្នក ឥឡូវ​និស្សិត​ម្នាក់​បាន​រកឃើញ​ចម្លើយ​មួយ​ចំពោះ​បញ្ហា​របស់​អ្នក​ហើយ នោះ​គឺ​អាវយឺត ដែល​មិន​ប្រឡាក់​ពណ៌​។

​អាវយឺត​នេះ​អាច​ទប់ទល់​បាន​ជាមួយនឹង​ការ​កំពប់​ណាមួយ​ក៏បានដូចជា ទឹកក្រូច ទឹក​ប៉េងប៉ោះ​ជ្រលក់​, ទឹក​ស្ពៃ​ខ្មៅ​, ភេសជ្ជៈ​ផ្អែមៗ​, ស្រា​បៀ​, ទឹកខ្មៅ​, និង សូម្បី​ស្រាក្រហម​។

អាវយឺត​នេះ​ផលិត​ចេញពី​សរសៃ Polyester ដែល​ត្រូវគេ​បញ្ចូល​ជាមួយ​បន្សំ​គីមី​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​វា​អាច​ធន់​បាន​ជាមួយ​ទឹក​។ បើទោះបីជា​ផលិត​ចេញពី​សារធាតុ​បែបនេះ​ក្តី ក៏​អាវយឺត​នេះ​ត្រូវគេ​និយាយថា មិនមាន​អ្វី​ខុសគ្នា​ពី​អាវ​ផ្សេងទៀត ដែល​អាច​រកបាន​នៅតាម​ហាង​លក់​សំលៀកបំពាក់​នោះទេ​។

​និស្សិត​ឈ្មោះ Patel មកពី​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បាន​បង្កើត​អាវយឺត​គំរូ ដោយ​ប្រើ​សារធាតុ​គីមី​បាញ់​ពីលើ ប៉ុន្តែ​បានដឹងថា វា​នឹង​អស់​ប្រសិទ្ធភាព​ក្រោយ​បោក​បាន​ម្តង​។ បន្ទាប់មក និស្សិត​រូបនេះ​ក៏​ចាប់ផ្តើម​រក​វិធី​ផ្សេង​ដើម្បី​បញ្ចូល​បច្ចេកវិទ្យា​នេះ​ចូលទៅ​ក្រណាត់​អាវ​នេះ​។

​និស្សិត​រូបនេះ​បាន​បង្កើត​ក្រណាត់​ដែលមាន​បច្ចេកវិទ្យា​ណា​ណូ ដែលមាន​ទំនាក់ទំនង​គ្នា​ទៅនឹង​ក្រណាត់​អាវយឺត​នេះ​នៅលើ​កំរិត​មីក្រូ​ទស្សន៍​។ នេះ​មានន័យថា វា​មិន​ធ្វើ​ឲ្យ​ស្កៀប​ស្បែក​នោះទេ​។

​យោងតាម​និស្សិត Patel "​ម៉ូលេគុល​រាវ​ភាគច្រើន​នឹងមិន​អាច​ប៉ះ​ក្រណាត់​អាវយឺត​នេះ​បានទេ ដោយសារតែ​ស្រទាប់​ខ្យល់​មីក្រូ​ទស្សន៍ ដែល​បង្កើត​រវាង​វត្ថុ​រាវ និង​សាច់​ក្រណាត់​។ នេះ​ដោយសារតែ​ក្រណាត់​នេះ​ត្រូវបាន​ដាក់​ជា​ស្រទាប់​ជាមួយនឹង​ភាគល្អិត​ស៊ី​លីកា (silica)​។ រាល់​អង្គធាតុ​រាវ​ដែល​ផ្អែកលើ​ទឹកនឹង​បង្កើត​ស្វែ​រ ១៥០ ឌឺ​ក្រេ និង រអិល​ចេញ​តែម្តង​! ជា​លទ្ធផល របាំង​មួយ​នេះ​នឹង​ការពារ​អាវយឺត​របស់​អ្នក​ពី​ឧប្បត្តិហេតុ​ចៃដន្យ​ដោយ​ប្រការ​ណាមួយ​"​។

​បន្ទាប់ពី​ធ្វើតេស្ត​វិធីសាស្ត្រ​របស់ខ្លួន និស្សិត​ជំនាញ​ពាណិជ្ជកម្ម​រូបនេះ​បាន​បង្កើត​ទំព័រ​មួយ​អំពី​អាវយឺត​បង្កើត​ថ្មី​មួយ​នេះ ដោយ​ដាក់ឈ្មោះថា Silic នៅលើ​វេ​ប​សាយ​រៃអង្គាស​លុយ​មួយ​ឈ្មោះថា Kickstarter​។​

​និស្សិត​នេះ​បានសម្រេច​លើ​គោលដៅ​របស់ខ្លួន​ប្រមាណ ២ ម៉ឺន​ដុល្លារ​រួចទៅហើយ មុនពេល​យុទ្ធនាការ​រៃ​អង្គារ​នេះ​បិទ​នៅ​ថ្ងៃទី ២៦ ខែមករា ២០១៤​។ អាវយឺត​នេះ​ត្រូវគេ​រំពឹងថា​នឹងមាន​លក់​តាម​អន​ឡាញ​ចាប់ពី​ខែឧសភា​ទៅ និង​មានតម្លៃ​ប្រហែល ៣០ ផោន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter