. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
បណ្តាញ​ផ្សារ​ទំនើប Asda ចេញលក់​ទូរស័ព្ទ Alcatel តម្លៃថោក​បំផុត​លើ​ពិភពលោក​
November 22, 2013 (10:13:51) [ 1216 ]
 
 
ខណៈ​អ្នកគាំទ្រ​របស់ Apple និង Google នាំគ្នា​និយាយ​សរសើរ​តែ​អំពី​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ខ្ពស់​ចុងក្រោយ​នោះ ឥឡូវ​ក្រុមហ៊ុន​ប្រជែង Alcatel កំពុងតែ​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​ទូរស័ព្ទ​បច្ចេកវិទ្យា​ទាប​នៅលើ​ទីផ្សារ​វិញ​ម្តង ដោយ​ចេញលក់​ទូរស័ព្ទ​តម្លៃថោក​បំផុត​លើ​ពិភពលោក​។

ទូរស័ព្ទ Alcatel 1010 មានតម្លៃ​ត្រឹមតែ ៥ ផោន (៨ ដុល្លារ​) ប៉ុណ្ណោះ និង បំពាក់​ជាមួយ​កម្មវិធី​ចាក់​ចម្រៀង MP3, Memory ទំហំ ៣ MB និង វិទ្យុ FM Wireless​។ អតិថិជន​ក៏​ពុំមាន​កាតព្វកិច្ច​បន្ថែម​ទឹកប្រាក់​អប្បបរមា​នៃ​ឥណទាន នៅពេល​ទិញ​ទូរស័ព្ទ ដូច​ក្នុងករណី​ទិញ​ទូរស័ព្ទ​ដទៃទៀត​នោះទេ​។

​ទោះយ៉ាងណា ទូរស័ព្ទ​នេះ​មិនមែន​រចនា​ឡើង​សម្រាប់​អតិថិជន​ចូលចិត្ត​បច្ចេកវិទ្យា​នោះទេ និង​ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​ទូរស័ព្ទ "Feature Phone" (​ទូរស័ព្ទ​បច្ចេកវិទ្យា​ទាប​តែ​អាច​បើក​អ៊ី​ន​ធឺ​ណេ​ត និង​ស្តាប់ MP3 បាន​)​។ ទូរស័ព្ទ​នេះ​ពុំមាន​កម្មវិធី​បណ្តាញ​សង្គម ឬ ហ្គេម និង​អាច​បានត្រឹមតែ​ធ្វើ​ការហៅ​ទូរស័ព្ទ និង ផ្ញើ​សារ​ជា​អក្សរ​ជាដើម​។​

​អតិថិជន​អាច​ទិញ​ទូរស័ព្ទ​នេះ​បាន​ពី​ផ្សារ​ទំនើប Asda របស់​អង់គ្លេស ហើយ​វា​អា​ចរក​ទិញ​បានតែ​នៅ​បណ្តាញទូរស័ព្ទ T-Mobile ប៉ុណ្ណោះ ជា​ផ្នែក​មួយ​នៃ​ការព្រមព្រៀង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter