. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ម៉ាស៊ីន​ព្រី​ន​ធឺ​ដាក់​តាម​ហោប៉ៅ LG PD233 Pocket Photo សម្រាប់​ផ្តិតរូប​ចេញពី​ស្មា​ត​ហ្វូ​ន​
October 18, 2013 (09:31:36) [ 1215 ]
 
 
ការថតរូប​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើងៗ ដោយ​ក្រុមហ៊ុន Sony បានចេញ Cyber- shot DCS-QX10 និង QX100 ដែលជា Len កាមេរ៉ា​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​អ្នក ចំណែក Samsung មាន​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ម៉ាស៊ីន Projector សម្រាប់​ចែករំលែក​នូវ​អេក្រង់​ដ៏​ធំ​បាន​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​អ្វីដែល​បាន​បាត់​គឺ​សមត្ថភាព​ក្នុងការ​ផ្តិត​រូបភាព​របស់​អ្នក​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​នៅពេល​អ្នកធ្វើដំណើរ​ចេញទៅ​ក្រៅ​។

ទោះបីជា​ម៉ាស៊ីន​ព្រី​ន​ធឺ​ថ្មីៗ​នេះ​ផ្តល់នូវ​សមត្ថភាព Wi-Fi និង សមត្ថភាព​ក្នុងការ​បោះពុម្ព (​ព្រី​ន​) ដោយ​ប្រើ Apple AirPrint និង Google Cloud Print ក្តី ក៏​យើង​នៅតែ​និយាយ​អំពី​ម៉ាស៊ីន​ព្រី​ន​ធឺ​លើ​តុ​ដ៏​ធំ​ដដែល​។​ ហើយ​ត្រង់ចំណុច​នេះហើយ​ដែល​ម៉ាស៊ីន​ព្រី​ន​ធឺ​ដាក់​តាម​ហោប៉ៅ LG Pocket Photo PD233 ត្រូវបាន​ផលិតឡើង​ដើម្បី​ផ្តិត​រូបភាព​។

ជា​ម៉ាស៊ីន​ព្រី​ន​ធឺ​ឥត​ខ្សែ​អាចដាក់​តាម​ខ្លួន​បាន កូន​ម៉ាស៊ីន​ព្រី​ន​ធឺ Pocket Photo នេះ​មាន​ទំហំ​តូច​ល្មម​អាចដាក់​ក្នុង​កាបូប ទោះបីជា​វា​រាង​តឹង​បន្តិច​ពេល​ដាក់​ក្នុង​ហោប៉ៅ​ដោយសារតែ​កម្រាស់​របស់​វា​។ ម៉ាស៊ីន​នេះ​រាង​ធំ​ជាង iPod ចេញ​ដំបូង​បន្តិច ប៉ុន្តែ​ក្រាស​ជាង​ពីរដង​។ ប្រសិនបើ​អ្នក​ក្រឡេកមើល​ឲ្យ​កៀក​បន្តិច អ្នកនឹង​ឃើញ​ផ្ទៃ​ខាងក្រៅ​របស់​កូន​ម៉ាស៊ីន​ព្រី​ន​ធឺ Pocket Photo មាន​រូប​បេះដូង​តូចៗ ទោះយ៉ាងណា​គេ​ពិបាក​រ៉ា​យ​រាប់​ប្រាប់​ឲ្យ​ដឹង​ពី​ចំងាយ​ណាស់​។

​ម៉ាស៊ីន​ព្រី​ន​ធឺ​នេះ​ដំណើរការ​លើ​ថ្មពិល​ខាងក្នុង ហើយ​សន្លឹក​រូបថតរ​បស់​វា​គឺជា​អ្នកចង្អុល​បង្ហាញ​ពី​អាយុកាល​របស់​ថ្ម ព្រោះ​ផ្តិត​បាន ២០ សន្លឹក​នឹង​អស់​ថ្ម​ហើយ មុនពេល​អស់​ទឹក​ថ្នាំ​ព្រី​ន ទោះបីជា​ចំនួន​នៃ​ការ​ផ្តិតរូប​អាច​នឹង​ធ្លាក់ចុះ ក្រោយពី​ការប្រើប្រាស់​បន្តបន្ទាប់​ទៀត​ក្តី​។ ដើម្បី​ជួយ​ឲ្យ​ថ្ម​កាន់​បានយូរ អ្នក​អាច​កំណត់​ពេលដែល​វា​ផ្តិតរូប មុនពេល​ម៉ាស៊ីន​នេះ​បិទ (២, ៥ ឬ ១០ នាទី​)​។​

​មិនចាំបាច់​មាន​ដុំ​ទឹក​ថ្នាំ​ព្រី​ន​នោះទេ ព្រោះ​ម៉ាស៊ីន​ព្រី​ន​ធឺ​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា ZINK (​គ្មាន​ទឹក​ថ្នាំ​)​។ ពណ៌​របស់​វា​ពិតជា​មាន​នៅលើ​សន្លឹក​រូ​ប​ថត​ដោយ​ខ្លួនឯង ក្នុង​ទម្រង់ គ្រី​ស្តា​ល់​មីក្រូ​ទស្សន៍​ហើរ (microscopic dye crystals)​។ នៅពេល​ក្តៅ​ដល់​សីតុណ្ហភាព​ខ្ពស់បំផុត គ្រី​ស្តា​ល់​មីក្រូ​ទស្សន៍​ហើរ​នេះ​នឹង​ប្រែ​ពី​អត់​ពណ៌​ទៅជា​មាន​ពណ៌​ជាក់លាក់ (​ពណ៌​ខៀវ ពណ៌​លឿង និង​ពណ៌​ក្រហមព្រឿង​)​។ ហើយ​នេះហើយ​គឺជា​របៀប​ដែល​ពណ៌​ក្នុង​រូបភាព ត្រូវបាន​ផលិត ឡើង​ជាមួយនឹង​ក្រដាស LG Pocket Photo ដ៏​ពិសេស​។

គួរ​កត់សម្គាល់ថា ម៉ាស៊ីន​ព្រី​ន​ធឺ​នេះ​មាន​ទំហំ​តូច​ជាង​ម៉ាស៊ីន​ព្រី​ន​ធឺ 4R ទូទៅ ដូច្នេះ​ទំហំ​ក្រដាស​ប្រើ​ លើ​កូន​ម៉ាស៊ីន​ព្រី​ន​ធឺ​នេះ​ក៏​តូច​ជាង​ទំហំ​ទូទៅ ៥,១ X ៧,៦ សង់ទីម៉ែត្រ​ដែរ (​ទំហំ​ក្រដាស​សម្រាប់​កូន​ម៉ាស៊ីន​ព្រី​ន​នេះ​គឺ ២ X ៣ អ៊ី​ញ​)​។​

ម៉ាស៊ីន​ព្រី​ន​ធឺ Pocket Photo ដំណើរការ​ជាមួយ​ឧបករណ៍ iOS និង Android ហើយ​អ្នក​អាច​ភ្ជាប់​ម៉ាស៊ីន​ព្រី​ន​ធឺ​នេះ​តាមរយៈ USB, Bluetooth ឬ NFC​។ មុនពេល​អ្នក​ចាប់ផ្តើម​ផ្តិតរូប អ្នក​ចាំបាច់​ត្រូវតែ​ដោ​ន​ឡូត​កម្មវិធី Pocket Photo ទាំងពី Google Play store ឬ App Store​។ ម៉ាស៊ីន​ព្រី​ន​ធឺ​នេះ​មាន​លក់​ហើយ​ក្នុងប្រទេស​សិង្ហ​បុរី​ក្នុងតម្លៃ ១៥៩ ដុល្លារ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter