. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
បន្ទះបិទអេក្រង់ “កំពូលការពារ”
September 29, 2013 (10:14:22) [ 1174 ]
 
 
គេ​ហៅថា Rhino Shield ជា​បន្ទះ​បិទ​ការពារ​អេក្រង់ ធ្វើ​ពី​កៅស៊ូ Poymer អាច​ទ្រាំទ្រ​បាន​កម្លាំង​ទង្គិច​លើស ៥ ដង ប្រៀប​នឹង Gorilla Glass ដែលជា​កញ្ចក់​ការពារ​អេក្រង់ iPhone បច្ចុប្បន្ន​។​ អ្នកណា​ក៏ដោយ ដែល​ប្រើប្រាស់​ទូរស័ព្ទ​តម្លៃ​ថ្លៃ សុទ្ធតែ​ព្រួយបារម្ភ​នឹង​ការធ្វើ​ធ្លា​ក់វា នាំ​ឲ្យ​ទូរស័ព្ទ​ត្រូវ​ខូច​។ ​ជាមួយនឹង Rhino Shield អេក្រង់ Smart Phone អាច​ទ្រាំទ្រ​ការរញ្ជួយ​ខ្លាំង នៅពេល​ធ្លា​ក់លើ​ផ្ទៃ​ធ្វើ​ពី​កៅស៊ូ​ក្រាល​ថ្នល់ ឥដ្ឋ ឬក៏​បេតុង​។​

​វា​ជា​ផលិតផល​របស់ Evolutive Labs Cambrige ប្រទេស​អង់គ្លេស ហើយ​មាន​កម្រាស់​ប្រហែល​ក្រ​ដា ៣​សន្លឹក​ត្រួត​ពីលើ​គ្នា ពោលគឺ ០,០២៩ សង់ទីម៉ែត្រ ហើយ​មាន​កំរិត​ស​ថ្លា ដល់​ទៅ ៩៥%​។​ ក្នុងការ​ពិសោធន៍ អេក្រង់​ដែល​គ្រប Rhino Shield ពីលើ​នោះ ពុំមាន​បញ្ហា​អ្វី​ឡើយ គ្រា​រង​ការទម្លាក់​ដុំ​ដែក​ទម្ងន់ ២២៥ ក្រាម ពី​កម្ពស់ ៤៨ សង់ទីម៉ែត្រ​មក​។​

បណ្តា​អ្នកជំនាញការ​អង់គ្លេស អះអាងថា បន្ទះ​ការពារ​អេក្រង់​នេះ អាច​បិទ​បាន iPhone 5, 5S ឬ 5C ដោយ​ពុំ​ឥទ្ធិពល​ដល់​កំរិត​រំញោច​របស់​អេក្រង់ ។​ តម្លៃ​របស់​វា គឺ ១៧,៩៩ ផោន​ដ៍​អង់គ្លេស​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter