. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
សិស្សត្រូវចាប់បង្ខំឲ្យផឹក "ឱសថទិព្វ" ដើម្បីឆ្លាតវៃ ស្តាប់បង្គាប់ ជាងមុន
September 03, 2013 (12:57:20) [ 1222 ]
 
 
គ្រាប់​ថ្នាំ​ដែលមាន​ឈ្មោះថា Dimensi 108 តាមពិត​ទៅជា​ប្រភេទ​អាហារ​រូប​ត្ថ​ម្ភ​ម្យ៉ាង ប៉ុន្តែ​វា​ត្រូវបាន​ពួក​អ្នកលក់ ផ្សាយ​ប្រកាសថា ជា "​ឱសថ​ទិព្វ​" អាចជួយ​ឲ្យ​សិស្ស​ស្តាប់បង្គាប់ ព្យាយាម​រៀនសូត្រ បង្ការ​ជំងឺ​តម្កាត់​ថែមទាំង​ឆ្លាត​វៃ​ជាង​មុន ។​

តាម​កាសែត The Star (​ម៉ាឡេស៊ី​) ចុះ​ថ្ងៃទី ៣០/៨ ឲ្យ​ដឹងថា បណ្តា​អ​ណា​ព្យាបាល​សិស្ស បាន​ទាក់ទង​ជាមួយ The Star ហើយ​ធ្វើការ​ចោទប្រកាន់​ពី​បណ្តា​វិទ្យាល័យ​នៅ​កូ​ឡា​ឡាំ​ពួរ និង​រដ្ឋ​មួយចំនួនទៀត បាន​ចាប់បង្ខំ​ឲ្យ​សិស្ស​ទិញ "​ឱសថ​ទិព្វ​" ។

​ស្ត្រី​ជា​អាណាព្យាបាល​ម្នា​ក់នៅ​កូ​ឡា​ឡាំ​ពួរ បាន​ប្រាប់ថា អ្នកស្រី​សំណូមពរ​ឲ្យ​កូន​យក​ថ្នាំ​នេះ​ទៅ​សង​ឲ្យ​បណ្តា​គ្រូ បង្រៀន​នៅ​សាលា​វិញ ហើយ​បដិសេធ​ពុំ​ទូទាត់​លុយ​តាម​សំណើរ​របស់​សាលា (​យក​ថ្នាំ​មុន​ទូទាត់​ក្រោយ​) ។​ ​ស្ត្រី ​ខាងលើ​ពោលថា ពេលដែល​កូនស្រី​ខ្ញុំ​នឹង​ក្មេង​ដទៃទៀត​ក្នុង​ថ្នាក់រៀន​យក​ថ្នាំ​ទៅ​សង គ្រូ​ពួកវា​បាន​ព្រមាន​វា​ថា កុំ​ឲ្យ​ទម្លាក់កំហុស មកលើ​ពួកគេ​ប្រសិនបើ​ពុំ​ឆ្លាត​វៃ ពុំ​ប្រលង​បាន​ពិន្ទុ​ល្អ ។​

​អាណាព្យាបាល​ម្នាក់ទៀត​ពោល​ទាំង​រំពឹងថា ពិតជា​មិនអាច​ជឿ​បាន ! គ្រូបង្រៀន​គ​គួរ​ណាស់​លើកទឹកចិត្ត​ឲ្យ​សិស្ស​ឧស្សាហ៍​រៀនសូត្រ ដើម្បី​ប្រលង​បាន​ពិន្ទុ​ល្អ នេះ​បែរជា​ប្រាប់​ឲ្យ​សិស្ស​ផឹកថ្នាំ​ទៅវិញ ។​ ​ស្របពេល​នោះដែរ អាណាព្យាបាល​សិស្ស​មួយចំនួន បាន​ប្រមូល​សំបក​វេច​ខ្ចប់ "​ឱសថ​ទិព្វ​" ទុក​ធ្វើជា​ភស្តុតាង ហើយ​នាំគ្នា​ប្តឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ និង​បណ្តា​សាលារៀន ។​

​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​សន្យា​នឹង​អង្កេត​រឿងរ៉ាវ ហើយ​ពិនិត្យ​មើលថា "​ឱសថ​ទិព្វ​" នេះ មាន​លិខិតអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ឬទេ រួច​នឹង​បន្ត​ដោះស្រាយ​ទៅតាម​ច្បាប់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter