. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ក្តីសង្ឃឹមអូសបន្លាយអាយុជីវិត របស់មនុស្សបាន១៦ឆ្នាំទៀត
September 03, 2013 (12:55:00) [ 1202 ]
 
 
តាមរយៈ​ការជះឥទ្ធិពល​ ទៅលើ​ហ្សែ​ន​១ អ្នកវិទ្យាសាស្ត្រ បង្កើន​រយៈពេល​រស់ រ​បស់​កណ្តុរ​បាន​២០% ។ បើសិន​អនុវត្ត​វិធីសាស្ត្រ​នេះ​លើ​មនុស្ស​ នោះ​អាច​បង្កើន​អាយុ​ជា​មធ្យម​១៦​ឆ្នាំ​ទៀត​ គឺ​ពី ៧៩​ឆ្នាំទៅ​៩៥​ឆ្នាំ ។​

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​បេះដូង សួត និង​ឈាម ចំណុះ​វិទ្យាសាស្ត្រ​ជាតិ​ អំពី​សុខភាព​របស់​អាមេរិក បាន​កាត់បន្ថយ​ការ​ស្តែងឡើង ​របស់​ហ្សែ​ន​មាន​ឈ្មោះថា mTOR ដែល​ទាក់ទង​ដល់​ការផ្លាស់ប្តូរ​សារធាតុ​(​បំប្លែង​) និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ថាមពល​លើ​សត្វ​កណ្តុរ ។ វិធីសាស្ត្រ​នេះ អាចជួយ​បន្ថយ​ជីវិត​របស់​កណ្តុរ តាមរយៈ​ការកាត់បន្ថយ​កំដៅ (Heat) ។​

​បណ្ឌិត Toren Finkel លើកឡើងថា សត្វ​អាចមាន​សណ្ឋាន​នាឡិកា​របស់​ផ្នែក​ពិសេស​មួយ​ដែល​ចលនា​បញ្ជា​លើ​ភាពចំណាស់​របស់​សរីរាង្គ​ប្រៀបដូចជា​នាឡិកា​ជីវសាស្ត្រ​ចង្អុល​ពី​ចង្វាក់​ចរាចរ​ប្រចាំថ្ងៃ ។​ ការសិក្សា​លំអិត​បានបង្ហាញ​ឲ្យ​ឃើញថា ការអូសបន្លាយ​អាយុ​នៃ​ជីវិត​របស់​កណ្តុ​រពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា និង​បណ្តា​ផ្នែក​គ្រឿងក្នុង​ទេ ។ ឧទាហរណ៍ ៖ កណ្តុរ​នៅមាន​សតិ​ចងចាំ​ល្អ និង​តុល្យភាព​លើកលែងតែ​ឆ្អឹង​វា​មានការ​ចុះខ្សោយ​លើសពី​ធម្មតា ។​

ពួក​អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​បម្រែបម្រួល​ហ្សែ​ន ដើម្បី​ឲ្យ​កណ្តុរ​បង្កើតបាន​បរិមាណ​ប្រូតេអ៊ីន mTOR តែ​ប្រហែល ២៥% ប៉ុណ្ណោះ គឺ​កម្រិត​ទាប​បំផុត​ពន្យារ​ការ​មានជីវិត ។ កណ្តុរ​វា​រាង​តូច​ជាង​ធម្មតា​បន្តិច តែ​មើលទៅ​គឺ​ធម្មតា ។​
​កណ្តុរ​ដែល​ត្រូវបានធ្វើ​ឲ្យ​បម្រែបម្រួល​ហ្សែ​ន mTOR ២៨​ខែ ហើយ​កណ្តុ​រញី 31,5​ខែ ដែលជា​មធ្យម​កណ្តុរ​ឈ្មោល​រស់​បានតែ ២២,៩​ខែ ហើយ​កណ្តុ​រញី គឺ ២០,៥​ខែ​ប៉ុណ្ណោះ ។ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​វិធីសាស្ត្រ​នេះ ដែល​យកទៅអនុវត្ត​លើ​មនុស្ស​នោះ​អាយុ​ជាធ​ម្យ​ម​របស់​មនុស្ស​អាច​ផលិត​បាន​១៦​ឆ្នាំ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter