. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
Nokia Lumia 925 ជា​ស្មា​ត​ហ្វូ​ន​ ដំណើរការ​លើ Windows Phone 8 ដែលមាន​រាង​ស្លី​ម ​ដំបូង​គេ​បង្អស់​
July 25, 2013 (12:09:44) [ 1329 ]
 
 
ជា​យូរ​មកហើយ ទូរស័ព្ទ Nokia Lumia 920 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Windows Phone8 ល្អ​ដាច់​គេ​នៅលើ​ទីផ្សារ ជាមួយនឹង​ស្គ្រី​ន​ដ៏​ល្អ គុណភាព​តួ​ម៉ាស៊ីន​ដ៏​អស្ចារ្យ ម៉ូដ​ដ៏​ស្រស់ស្អាត និង កាមេរ៉ា​កាន់តែ​ល្អជា​មុន (​ធៀប​នឹង Lumia 900) ។ ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ដែល Update ថ្មី​ក៏ត្រូវ​បានធ្វើ​ឡើង​ប្រកបដោយ​ភាពជោគជ័យ​ផងដែរ និង​ឥឡូវ​កំពុង​ត្រូវបាន​ទទួលស្គាល់​ជា​ជម្រើស​មិនគួរ​ឲ្យ​ជឿ​មួយ​សម្រាប់​អ្នក​ដែលមាន​បំណង​ងាក​ចេញពី​ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ iOS ។​

ប៉ុន្តែ​នៅ​គ្រាមួយ ពេលដែល​ការប្រកួតប្រជែង​ខាង​ស្មា​ត​ហ្វូ​ន​គឺជា​ការបង្កើត​ឲ្យ​មាន​ស្គ្រី​ន​កាន់តែ​ធំ​ជាមុន និង រាង​កាន់តែ​ស្លី​ម​មិន​ធ្លាប់មាន​នោះ ទូរស័ព្ទ Lumia 920 (​ចំពោះ​មនុស្ស​ជាច្រើន​) គឺមាន​កម្រាស់​ក្រាស់​ខ្លាំង និង​ធ្ងន់​ខ្លាំងណាស់ ។ (​អ្នក​ជួយ​ស្តារ​ស្ថានភាព : នៅ​គ្រា​ដដែល​នោះ គឺ​ទូរស័ព្ទ Samsung Ativ S ដែលមាន​កម្រាស​ស្តើង​ជាង ២០ ភាគរយ និង ទូរស័ព្ទ HTC Windows Phone 8X ដែលមាន​ទម្ងន់​ស្រាល​ជាង ៣០ ភាគរយ​) ។

ទោះបី​មនុស្ស​មួយចំនួន​អាច​មិន​រវីរវល់​នឹង​ភាព​ធំ​សំពីងសំពោង​ក្តី ក៏មាន​មនុស្ស​ជាច្រើន​ទៀត​ក៏​មិន​ពេញចិត្ត​ចំពោះ​រឿងនេះ​ដែរ ។ ជាការ​ពិតណាស់ ប្រសិនបើ​នរណាម្នាក់​ចង់បាន​ទូរស័ព្ទ Window រាងស្តើង​ជាង នោះ​មាន​ទូរស័ព្ទ​ស្តើង​ជាង​មួយ​ម៉ាក គឺ Lumia 820 ដែលមាន​ប្រព័ន្ធ​ដំណើរការ​ដូចគ្នា ប៉ុន្តែ​មាន​ថ្ម​កាន់​បានយូរ​ជាង ដោយសារតែ​ស្គ្រី​ន AMOLED ។ ប៉ុន្តែ​វា​ក៏​បំពាក់​ជាមួយនឹង​ស្គ្រី​ន​ដែលមាន Resolution ទាប និង កាមេរ៉ា​រាង​ខ្សោយ​បន្តិច​ផងដែរ ។​

ចុះ​ទូរស័ព្ទ​មួយណា​ដែល​នាំ​យើង​ទៅរក​ទូរស័ព្ទ Lumia 925? នោះ​គឺ​ទូរស័ព្ទ Lumia 920 ។ ប្រសិនបើ​លោកអ្នក​គិតថា​ការផ្លាស់ប្តូរ​ឈ្មោះ​ម៉ូ​ដែល​តិចតួច គឺ​សំដៅ​មានការ​ផ្លាស់​ទៅ​កំរិត​ខ្ពស់ជាង​មុន​តិចតួច​នោះ គឺ​អ្នក​គិត​ត្រូវ​ហើយ ។

​ទូរស័ព្ទ Lumia 925 ត្រូវបាន​ក្រុមហ៊ុន Nokia ផលិតឡើង​ដោយ​ផ្គុំ​គ្នា​រវាង​តួ​ប៉ូ​លីកា​បូ​ណាត និង ស៊ុំ​អាលុយមីញ៉ូម ដោយ​លែង​ផលិត​ចេញពី​ប៉ូ​លីកា​បូ​ណាត​ទាំងស្រុង​ដូច​ស៊េរី​ទូរស័ព្ទ​មុនៗ​ទៀតហើយ ។ ទូរស័ព្ទ Lumia 925 មាន​បី​ពណ៌​គឺ ខ្មៅ​សុទ្ធ ខ្មៅ​លាយ​ទឹកប្រាក់ និង សលាយ​ទឹកប្រាក់ ។

ហើយ​ទំហំ និង​កម្រាស់​ក៏​ថយចុះ​ច្រើន​ផងដែរ ដោយ​ស្តើង​ជាង​ស៊េរី Lumia 920 ២០ ភាគរយ (៨,៥ មី​ល្លី​ម៉ែត្រ Vs ១០,៧ មី​ល្លី​ម៉ែត្រ​) និង ស្រាល​ជាង ២៥ ភាគរយ (១៣៩ ក្រាម Vs ១៨៥ ក្រាម​) ។ ពាក្យ​ដែល​គេ​យកមក​ពណ៌នា​លើ ទូរស័ព្ទ Lumia 925 ឥឡូវនេះ គឺ ពាក្យ​ថា រាងស្តើង​ច្រ​វៃ ឬ ស្វែ​ល (Svelte) ។

ទូរស័ព្ទ Lumia 925 ត្រូវបាន​បំពាក់​ជាមួយនឹង​ស្គ្រី​ន​ទំហំ ៤,៥ អ៊ី​ញ​កំរិត 1280 x 768 ភិ​ច​សែ​ល ដែលមាន​កញ្ចក់ Gorilla Glass 2 ការពារ​ភ្នែក ដូច​មាន​នៅលើ Lumia 920 ដែរ ។ ប៉ុន្តែ Lumia 925 មាន​ប្រភេទ​អេក្រង់ AMOLED ធៀប​នឹង​ស៊េរី​មុន​ដែលមាន​កញ្ចក់​ប្រភេទ IPS LCD នេះហើយ​ជា​មូលហេតុ​ដែល Nokia អាចធ្វើ​ឲ្យ Lumia 925 មាន​រាង​ស្លី​ម ។

ក្រៅពីនេះ ទូរស័ព្ទ​នេះ​មាន​បំពាក់​ប្រព័ន្ធ​ដំណើរការ​ប្រភេទ Qualcomm Snapdragon S4 dual-core 1.5GHz, Ram 1 GB, មេ​ម​ម៉ូ​រី​ក្នុង​តួ ១៦ GB, កាមេរ៉ា​ក្រោយ ៨,៧ មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​មុខ ១,២ មេ​ហ្គា​ភិ​ច​សែ​ល​ដែលមាន Flash ប្រភេទ Dual-LED, ប្រព័ន្ធ 4G LTE, Wi-Fi 802.11a/b/g/n, Bluetooth 3.0, Micro-SIM, ថ្ម 2,000mAh, ទំហំ​តួ 129 x 70.6 x 8.5 មី​ល្លី​ម៉ែត្រ​, តម្លៃ ៦២៩ ដុល្លារ (​សិង្ហ​បុរី​) និង ថ្ងៃខែ​ចេញលក់ ២០ កក្កដា ២០១៣ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter