. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
Apple វិនិយោគ "កសិដ្ឋាន" អគ្គិសនីព្រះអាទិត្យ ដ៏សម្បើម
July 08, 2013 (13:37:27) [ 1228 ]
 
 
Apple កំពុង​ត្រៀម​បម្រុង​ ស្ថាបនា​កសិដ្ឋាន ​ថាមពលព្រះអាទិត្យ​១ លើ​ផ្ទៃដី​ទំហំ​ជាង​៥៥ ហិកតា នៅជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​ របស់​ក្រុមហ៊ុន​នៅ Reno រដ្ឋ Nevada អាមេរិក ។​ កសិដ្ឋាន​អគ្គិសនី​ព្រះអាទិត្យ​របស់ Apple ត្រូវបាន​សាង់សង់ឡើង ដោយមាន​កិច្ចសហការ ​ជាមួយ​ស្ថាប័ន​ថាមពល Nevada និង ក្រុមហ៊ុន​ដំណោះស្រាយ​ថាមពល ព្រះអាទិត្យ Sun Power ។​

នៅ​កសិដ្ឋាន​នេះ នឹង​អនុវត្ត​នូវ​បច្ចេកវិទ្យា​ថ្មី​បំផុត ដែល​បង្កលក្ខណៈ​ឲ្យ​បណ្តា​ផ្ទាំង​ថ្មពិល​ព្រះអាទិត្យ​ប្រមូលផ្តុំ​បាន​ពន្លឺព្រះអាទិត្យ​លើសពី​ផ្ទាំង solar ធម្មតា​ដល់​ទៅ​៧​ដង ហេតុនេះ​វា​ក៏​បង្កើន​ថាមពល​អគ្គិសនី​យ៉ាងច្រើន​ដែរ ។​
Apple បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​មួយ​ថា មជ្ឈមណ្ឌល​ទិន្នន័យ​របស់ Apple ប្រើប្រាស់​ថាមពល​បង្កើត​ឡើងវិញ​១០០%​ថ ហើយ​យើងខ្ញុំ​កំពុង​ឈានទៅរក​គោលដៅ​នេះ នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី Reno របស់​យើងខ្ញុំ តាមរយៈ​ការប្រមូលផ្តុំ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​នៅពេល​សាងសង់​រួចរាល់ កសិដ្ឋាន​ថាមពលព្រះអាទិត្យ​របស់ Apple នឹង​បង្កើតបាន​ថាមពល​ប្រមាណ ៤៣,៥​លាន KW/h ។ បើតាម Apple នោះ​វា​គ្រប់គ្រាន់​សម្រាប់​ឲ្យ​រថយន្តក្រុង ៦៤០០​គ្រឿង ប្រតិបត្តិការ​បាន ។​ ជាមួយ​ខឿន​បច្ចេកវិទ្យា​ខ្ពស់ និង​ប្រភពធនធាន​ខ្លាំង ក្រុម​សេដ្ឋី​ដូចជា Apple , Google , Face book និង Amazon បាន​សំណូម ពរ​ឲ្យ​បណ្តា​មជ្ឈមណ្ឌល​ទិន្នន័យ​ដ៏​ធំ​សម្បើម​របស់ខ្លួន​ប្រើប្រាស់​ថាមពល "​បរិសុទ្ធ​" ស្ថិរភាព ។ តាមរយៈ​នោះ​គាំទ្រ​ដល់​យុទ្ធនាការ​អំពាវនាវ បន្ថយ​សំណល់​ផ្ទះ​កញ្ចក់​របស់​បណ្តា​អង្គការ​ការពារ​បរិស្ថាន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 51 នាក់
  Flag Counter
Flag Counter