. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧

.
តើ​អ្នក​ណាខ្លះ បាន​ចូលរួម​ថតរូប ជាមួយ​សាម​សុង S7 Angel ?
October 10, 2016 (13:54:19) [ 335 ]
 
 
ភ្នំពេញ​: ក្រុមហ៊ុន សាម​សុង បាន​រៀបចំ​កម្មវិធី ប្រកួត​ថតរូប S7 Angel ដ៏​គួរ​អោយ​ទាក់ទាញ ពី​សំណាក់​យុ​វ័យ ដែល​មាន​មនុស្ស ចូលរួម​ជា​ច្រើន​កុះករ កាលពី​ថ្ងៃ​ទី​២៤ និង ២៥ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក ឆែ សុខ​ទ្បេ​ង ដែល​ជា​ប្រធាន​ផ្នែក ផ្សព្វផ្សាយ​នៃ ក្រុមហ៊ុន​សាម​សុង​ថៃ អេ​ទ្បិ​ច​ត្រូ​និ​ច នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ ​យើង​រៀបចំ​កម្មវិធី ប្រកួត​ថតរូប S7 Angel នេះ​ទ្បើ​ង ដើម្បី​អបអរសាទរ ភាព​ជោគជ័យ​របស់ ទូរស័ព្ទ​សាម​សុង S7 edge ដែល​ជា​ទូរស័ព្ទ លក់ដាច់​ជាងគេ ប្រចាំឆ្នាំ​២០១៦ ទូ​ទាំង​ពិភពលោក​។

លោក​បាន​បន្ត​ទៀត​ថា​៖ ​កម្មវិធី​ប្រកួត​ថតរូប S7 Angel ដ៏​ទាក់ទាញ​មួយ​នេះ គឺជា​ការ​ប្រកួត​ថតរូប របស់​អ្នកគាំទ្រ សាម​សុង ជាមួយ S7 Angel​ទាំង 7 រូប​ដ៏​ស្រស់​សោភា ហើយ​អ្នកគាំទ្រ​ទាំង​អស់នោះ នឹង​មានឱកាស​ឈ្នះ​រង្វាន់ Samsung Galaxy S7 edge មួយ​គ្រឿង និង​រង្វាន់​ផ្សេង​ៗ​ទៀត ជា​ច្រើន ដោយ​យើង​ធ្វើការ​ជំ​រុះ យក​រូបថត​ជាមួយ S7 Angel ដែល​បាន​បង្ហោះ​ចូល ទៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក Samsung Cambodia ក្នុង​ការ​ស្វែងរក​អ្នក​ទទួល​បាន​ជ័យ​ជំនះ​។​

សូមកុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា ព្រោះ​កម្ម​វី​ធី​នេះ នឹង​បន្ត​ធ្វើ​ម្តងទៀត នៅ​ថ្ងៃ​ទី ៨ និង ៩ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា ក្នុង​ទីក្រុង​ភ្នំពេញ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Samsung Cambodia ។

លើស​ពី​នេះ​ទៅ​ទៀត រាល់​ការ​ជាវ Samsung S7 ឬ S7 edge ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ អតិថិជន នឹង​ទទួល​បាន ការ​បន្ថែម​ជូន​ដ៏​ពិសេស ដែល​រួម​មាន ការ​បញ្ចុះតម្លៃ ៣0 ដុល្លារ អង្គ​ចង​ចាំ 64 GB និង អត្ថប្រយោជន៍​ជា​ច្រើន ពី​ក្រុមហ៊ុន​សែ​ល​កាត​។

ក្រុមហ៊ុន Samsung Electronics co., Ltd គឺជា​ក្រុមហ៊ុន​នាំមុខ​គេ លើ​ពិភពលោក ផ្នែក​បច្ចេកវិទ្យា ដោយ​ផ្តល់​លទ្ធភាព​ថ្មី​ៗ ជូន​មនុស្ស​គ្រប់​រូប គ្រប់​ទីកន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របកគំហើញ ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ ឲ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេង​ៗ ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុង​តែ​នាំ​គេ​ផ្នែក​អ៊ិ​ន​ធឺ​ណែ​ត (Internet of Things) ដែល​មាន​ឧបករណ៍ វៃឆ្លាត​ជា​ច្រើន និង​មានការ​សហការ​យ៉ាង​ល្អ និង​សកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេង​ៗ​។ យើង​មាន​បុគ្គលិក ចំនួន ៣១៩.000 នាក់ នៅ​ទូ​ទាំង ៨៤ ប្រទេស ដោយ​មាន​បរិមាណ​លក់ ប្រចាំឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ អត្ថបទ និង​ឯកសារ​ផ្សេង​ៗ សូម​មើល​គេហទំព័រ news.samsung.com/global ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 3998 4005
បាត ថៃឡង់ (1US$: THB) 35.17 35.27
ដុង វៀតណាម (1US$: VND) 22,870 22,950
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.868 0.873
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.10 7.15
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.23 2.25
ផោន អង់គ្លេស (1GBP: US$) 1.211 1.216
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.048 1.053
ហ្វ្រង់​ ស្វីស (1CHF: US$) 0.98 0.985
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.747 0.752
ដុល្លារ កាណាដា (1CAD: US$) 0.735 0.740
មាស គីឡូ (1CHI: US$) 145.5 146.5
កែប្រែរចុងក្រោយ ៖ 09 - March - 2017

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៧
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter