. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤

.
កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ​គ្មាន​ពីរ Huawei P9 ពណ៌​ផ្កាឈូក​មាស បង្ហាញ​វត្តមាន ជា​ផ្លូវការ​ហើយ
October 10, 2016 (13:47:11) [ 4481 ]
 
 
ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែកញ្ញា ឆ្នាំ​២០១៦ ក្រុមហ៊ុន Huawei បាន​បង្ហាញ​វត្តមាន ជា​ផ្លូវការ​របស់ កំពូល​អធិរាជ ស្មា​ត​ហ្វូ​ន បំពាក់​កាមេរ៉ា​ភ្លោះ Leica គ្មាន​ពីរ គឺ Huawei P9 ពណ៌​ផ្កាឈូក​មាស ព្រមទាំង​បើក​ទទួល​កា​រក​ម្ម៉​ង់​ទុក​មុន​ពី​អតិថិជន និង​អ្នក ប្រើប្រាស់ របស់​ខ្លួន នៅ​សាល​រោង​ភាពយន្ត​Major Cineplex ផ្សារ​ទំនើប​អ៊ី​អន​។

ក្រោយ​ពេលធ្វើការ​អភិវឌ្ឍ​ខ្លួន​និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា Leica មក​ប្រើ​ក្នុង ស្មា​ត​ហ្វូ​ន រួម​ជាមួយនឹង​អេ​ក្រង់​ទំហំ​ទំហំ 5.2 អ៊ិ​ញ​Full HD Resolution, កាមេរ៉ា​ភ្លោះ ទំហំ​១២ មេ​ហ្គា​ភិ​ច​សែ​ល អាច​ថតរូប​បាន​ស្អាត​ច្បាស់​ទោះជា​នៅ​ក្នុង​ទីកន្លែង​ពន្លឺ​តិច​ឬ​ងងឹត​ក្តី និង​ធាតុ​ផ្សំ​ពិសេស​ៗ​មួយ​ចំនួន​ទៀត បាន​ធ្វើ​ឲ្យ ហ័​រវៃ P9 ទទួល​បាន​ពានរង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ដែល​ជា​ពានរង្វាន់​លើ​រូបភាព​និង សម្លេង​ពី​សហភាព​អឺរ៉ុប​។

ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ក្រុមហ៊ុន Huawei បាន​បញ្ចេញ​នូវ កំពូល​អធិរាជ ស្មា​ត​ហ្វូ​ន Huawei P9 ពណ៌​ផ្កាឈូក​មាស​មួយទៀត បន្ថែម​ពីលើ​ពណ៌​មាស​និង​ប្រផេះ​។ ក្រុមហ៊ុន​រំពឹង​ថា​ការ​បង្ហាញខ្លួន​របស់ P9 ពណ៌​ផ្កាឈូក​មាស​នៅ​កម្ពុជា នឹង​ជា​ព្រឹ​ត្ត​ការណ៍​មួយ ដែល​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​កក្រើក​ម្តងទៀត ដោយសារ​តែ​ភាព​ប្រណីត និង​ស្រស់​ស្អាត នៃ​ពណ៌​របស់​វា​។

លោក Jason នាយក Huawei Mobile Device ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ « មូលហេតុ​ដែល ក្រុមហ៊ុន​Huawei នាំ​យក P9 ផ្កាឈូក​មាស មក​កាន់​កម្ពុជា គឺ​ព្រោះតែ​យើង​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ពណ៌​ថ្មី​មួយ​ផ្សេង​ទៀត​ដល់​ពួក​គាត់​។ យើង​ពេញចិត្ត​នឹង​ផ្តល់​នូវ​ជម្រើស​ជា​ច្រើន​ដល់​អតិថិជន​របស់​យើង​។ រហូត​មក​ទល់ ពេល​នេះ យើង​មាន P9 ពណ៌​មាស ប្រផេះ ហើយ​ពេល​នេះ​គឺ​ពណ៌​ផ្កាឈូក​មាស​។​»

សូម​បញ្ជាក់​ផង​ដែរ​ថា HuaweiP9 ផ្កាឈូក​មាស ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​អ្នក ប្រើប្រាស់​កម្ពុជា ដោយ​ទទួល​បានការ​បញ្ជា​ទិញ​ទុក​មុនរ​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​បុក Huawei Mobile Cambodia លើស​ពី​ការ​រំពឹង​ទុក​។ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ការ​បញ្ជា​ទិញ នា​ថ្ងៃនេះ នឹង​មានការ​ផ្តល់​ជូន​បន្ថែម​ដល់​អតិថិជន មាន​ដូច​ជា ជើង​កាមេរ៉ា​ថតរូប (Tripod + Selfie + Remote control)
​និង ស្រោម​ទូរស័ព្ទ Original ។ លើស​ពី​នេះ​ទៀត អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei P9 ទាំងអស់ អាច​រីករាយ​នឹង​ការ​ផ្តល់​ជូន ជា​ច្រើន​ពី​ដៃគូ​សហការ​របស់ Huawei គឺ Smart Axiata​។

រាល់​ការ​ជាវ HuaweiP9 ព​ណ៍​ផ្កាឈូក​មាស ក៏​ដូច​ជា​ពណ៌​ផ្សេង​ទៀត លោក​អ្នក​នឹង​ទទួល​បាន ការ​ប្រើប្រាស់​គម្រោង Power+ ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រុមហ៊ុន Smart ដោយ​ឥត​គិតលុយ រហូត​ដល់ 16 ស​ប្តា​ហ៍​ព្រមទាំង​លេខ​ពិសេស​មួយ ដើម្បី​ទទួល​បានការ​រីករាយ ជាមួយ​អ៊ិ​ន​ធឺ​ណែ​ត​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ 4G LTE របស់​ក្រុមហ៊ុន Smart ដែល​ពិតជា​សក្តិ​សមជា​មួយ Huawei P9​។

សម្រាប់​ព​ត៌​មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖ http://consumer.huawei.com/kh/index.htm

ទូរស័ព្ទ Hotline ផ្នែក​សេវាកម្ម​: ចុច​លេខ 1800206688 រួច​ចុច​បញ្ជូន (​ទូរស័ព្ទ​បាន​ដោយ​មិន​គិតថ្លៃ បើ​ទោះបី​គ្មាន​ទឹកប្រាក់​ក្នុង​គណនី​)។


អំពី​ក្រុមហ៊ុន Huawei Consumer BG

ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើន​ជាង 17០ ប្រទេស ហើយ​កំពុង នឹង​ត្រូវ​បាន​ប្រើ​បាស់​ដោយ​មួយ​ភាគ​បី នៃ​ប្រជាជន​ទូ​ទាំង​សកលលោក ដោយ​ជាប់ ជា​ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវ​បាន​រៀបចំ​ឡើង​លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិច អា​ល្លឺ​ម៉​ង់ ស្វី​ដិ​ន រុ​ស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុង​ចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើការ​ផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍​ប្រើប្រាស់ ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិ​ន​ធើ​ណិ​ត (Cloud services) -​ល​=​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល ២០​ឆ្នាំ​មក ហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយបង្អស់​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ http://consumer.huawei.com.kh
សម្រាប់​ព័ត៌មាន​ថ្មី​ៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួក​យើង​តាម​រយៈ​៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer

Contact:
អ្នកតំណាង​៖ ង៉ោ ម៉េ​ង​ហ៊ួ​ង
លេខ​ទូរស័ព្ទ​៖ 010 44 99 06
អ៊ីមែល​៖ ngo.menghourng@huawei.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 67 នាក់
  Flag Counter
Flag Counter