. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
កត្តា​អ្វីខ្លះ ដែល​ជួយ​ឲ្យ​កូន​ឆ្លាត និង​មាន​សុខភាព​ល្អ?
October 10, 2016 (13:11:27) [ 6446 ]
 
 
វា​ជា​សំណួរ​ដែល​ឪពុក​ម្តាយ​ជា​ច្រើន តែងតែ​ចង់​ដឹង​នូវ​ចម្លើយ​ដ៏​ពិតប្រាកដ និង​ជាក់លាក់​មួយ​។ ក្មេង​ខ្លះ​អាច​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាង​ពិ​រោះ ក្មេង​ខ្លះ​អាច​ធ្វើ​លំ​ហាត់​ពិបាក​ៗ​បាន​យ៉ាង​លឿន រីឯ​ក្មេង​ខ្លះ​ទៀត​អាច​គូរគំនូរ​បាន​យ៉ាង​ស្អាត ... អ​ញ្ចឹ​ង តើ​គួរ​ធ្វើ​ដូច​ម្តេច ទើប​អាច​ជួយ​ឲ្យ​កូន​ខ្ញុំ​ឆ្លាត​បែប​នេះ​បាន​ទៅ?

​ដោយសារ​តែ​ក្មេង​ម្នាក់​ៗ មាន​លក្ខណៈ​ពិសេស​រៀងខ្លួន​ៗ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​គន្លឹះ និង​កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ឆ្លាត ឬ​ពូកែ​បាន ៖

១. ដំណរ​ពូជ ឬ​បរិស្ថាន​ជុំវិញ​ខ្លួន
ក្មេង​ឆ្លាត អាច​កាត់​តាម​ដំណរ​ពូជ ដល់​ទៅ ៨០ ភាគរយ (​ដូច្នេះ​ហើយ ទើប​គេ​និយាយ​ថា អ្នកមាន​កាន់តែ​មាន អ្នកក្រ​កាន់តែ​ក្រ​)​។ យ៉ាងណាមិញ ក្មេង​ដែល​កើត​ពី​ឪពុក​ម្តាយ ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ នឹង​បាន​ទៅ​សិក្សា​នៅ​សាលា និង​ទទួល​ការ​អប់រំ​បាន​ល្អ ... ដូច្នេះ​ហើយ ទើប​បានជា​គេ​ឆ្លាត​។

២. អាហារ​សម្រាប់​ខួរក្បាល
ញ៉ាំ​អាហារ​ឆ្លាត ខួរក្បាល​នឹង​ឆ្លាត​! និយាយ​បែប​នេះ គឺ​រាប់​ចាប់​តាំង ពី​កូន​នៅ​ក្នុង​ពោះ​ម្តាយ​ម្លេះ គឺថា ម្តាយ​ត្រូវ​ញ៉ាំ​អាហារ និង​សារធាតុ​បំប៉ន​នានា អំឡុង​ពេល​មាន​ផ្ទៃពោះ​។ របប​អាហារ​ទាំងនេះ មាន​សារធាតុចិញ្ចឹម ងាយស្រួល​រំលាយ ហើយ​មិន​ប៉ះពាល់​ដល់​ទារក នៅ​ក្នុង​ផ្ទៃ​ឡើយ​។

១. ស៊ុត
២. ត្រី
៣. ផ្លែ​ប៉ោម
៤. ផ្លែ​ប័​រ
៥. ដំឡូងជ្វា
៦. ទឹកដោះគោ
៧. អាល់​ម៉ុ​ន
៨. ស្ពៃ​ស្ពី​ណា​ច​

៣. ការ​បណ្តុះ​បញ្ញា
ភាព​ឆ្លាត មិនមែន​កើតជា​មួយ​កូន​អ្នក​ឡើយ ដូច្នេះ ដើម្បី​ឲ្យ​កូន​ឆ្លាត អ្នក​ត្រូវ​បណ្តុះ និង​អប់រំ​បញ្ញា​ស្មារតី​របស់​កូន​។ ចូរ​រំញោច​អារម្មណ៍ ភាព​ឆ្លាត ដុ​ង​ពី​កំណើត និង​ចំណង់​ចំណូលចិត្ត​របស់​កូន ហើយ​គាំទ្រ​ការ​ពេញចិត្ត និង​ចំណង់​ចំណូលចិត្ត​របស់​គេ (​ឧទាហរណ៍ បើ​កូន​ចូល​ចិត្ត​តន្ត្រី អ្នក​មិន​គួរ​បង្ខំ​កូន​ឲ្យ​រៀន​ពេទ្យ​ឡើយ​)៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 42 នាក់
  Flag Counter
Flag Counter