. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
ស្ត្រី​គួរ​ទទួលទាន​អ្វីខ្លះ ​ដើម្បី​បំប៉ន​សុខភាព ​ក្រោយ​ពេល​សម្រាលកូន ?
September 14, 2016 (13:05:17) [ 6223 ]
 
 
ទទួលទាន​អាហារ​ដែល​ជួយ​ផ្តល់​នូវ​កម្លាំង​ថាមពល​ដល់​រាង​កាយ​និង​ផ្លូវចិត្ត គឺជា​រឿង​សំខាន់​បំផុត​ដែល​ស្ត្រី​គួរ​ធ្វើ​បន្ទាប់​ពី​ការ​សម្រាលកូន​រួច ។ អាហារ​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​គឺជា​តម្រូវការ​ចាំបាច់​ជួយ​ទ្រទ្រង់​ដល់​គុណភាព​ទឹកដោះ​ម្តាយ ។ មួយវិញទៀត ស្ត្រី​នឹង​ត្រូវ​ប្រើប្រាស់​ថាមពល​បម្រុង​ទ្រទ្រង់​រាង​កាយ​របស់​ខ្លួន​ដើម្បី​ចិញ្ចឹម​កូន ។ តើ​អាហារ​អ្វីខ្លះ​ដែល​ពួក​គេ​គួរ​ទទួលទាន ?

១-​ត្រីសូ​ម៉ុង: ដូច​ជា​ពពួក​ត្រី​សម្បូរ​ខ្លាញ់​ដទៃ​ទៀត​ដែរ សូ​ម៉ុង​ផ្ទុក​ទៅ​ដោយ​ប្រភេទ​ខ្លាញ់​មានឈ្មោះ​ថា DHA ។ DHA ជា​អាហារ​ចិញ្ចឹម​ដ៏​សំខាន់​ដែល​ផ្តល់​គុណប្រយោជន៍​ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារក​កំពុង​ស្ថិត​ក្នុង​ការ​បំបៅ​ដោះ ។ ពិត​ណាស់ ក្នុង​ទឹកដោះ​ម្តាយ​រាល់​រូប​គឺ​សុទ្ធតែ​មាន DHA ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​រវាង​ម្តាយ​ម្នាក់​ទៅ​ម្តាយ​ម្នាក់​គឺ​កម្រិត​នៃ​សារធាតុចិញ្ចឹម​នេះ ។ ស្ត្រី​ខ្លះ​មាន​សារធាតុ​នេះ​ខ្ពស់​ក្នុង​ទឹកដោះ គឺ​តាម​រយៈ​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​ស្ត្រី​ដែល​កំពុង​ពពោះ​គួរតែ​កំណត់​ចំនួន​ទទួលទាន​ត្រីសូ​ម៉ុង​ដ្បិត​ត្រី​នេះ​ក៏​មាន​ផ្ទុក​សារធាតុ​បា​រ៉​ត​ផង​ដែរ ។

២-​ផលិតផល​ទឹកដោះគោ​ដែល​មាន​ខ្លាញ់​តិច: ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ដូច​ជា យ៉ា​អួ ឬ​ហ្វ្រូ​ម៉ា​គឺជា​អាហារ​ជួយ​ជំរុញ​ដល់​សុខភាព​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ។ ក្រៅពី​ផ្តល់​ឱ្យ​នូវ​វីតាមីន B វីតាមីន D និង​ប្រូ​តេ​អុី​ន ផលិតផល​ពី​ទឹកដោះគោ​ក៏​ជា​ប្រភព​ដ៏​សម្បូរ​បែប​របស់​កាល់ស្យូម​ផង​ដែរ ។ ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​ឆ្អឹង​ទារក ស្ត្រី​ជា​ម្តាយ​គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​កាល់ស្យូម ។ ស្ត្រី​គួរ​ផឹក​ទឹកដោះគោ​យ៉ាង​ហោច​ណាស់​៣​ពែង​ក្នុង​មួយ​ថ្ងៃ ។

៣-​សាច់​សុទ្ធ​គ្មាន​ខ្លាញ់: សាច់​គ្មាន​ខ្លាញ់​ជា​ពិសេស​សាច់​គោ​ដែល​សម្បូរ​ដោយសារ​ធាតុដែក​ពិតជា​អាច​ជួយ​បង្កើន​ថាមពល​ដល់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ។ ខ្វះខាត​សារធាតុ​ដែក​អាច​ធ្វើ​ឱ្យ​កម្រិត​ថាមពល​ថយ​ចុះ មិន​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​របស់​ទារក​ទើប​កើត ។ លើស​ពី​នេះ ស្ត្រី​បំបៅ​ដោះ​កូន​ក៏​គួរតែ​ទទួលទាន​ប្រូ​តេ​អុី​ន​បន្ថែម​និង​វីតាមីន B12​ផង​ដែរ ហើយ​សាច់​គោ​ដែល​គ្មាន​ជាប់​ខ្លាញ់​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​ទាំង​ពីរ​នេះ ។

៤-​ពពួក​សណ្តែក​ធ្វើ​នំ​ឬ​បង្អែម: សណ្តែក​ទាំងនេះ​ជា​ពិសេស​សណ្តែកខ្មៅ​និង​សណ្តែកអង្គុយ​សម្បូរ​ទៅ​ដោយសារ​ធាតុដែក​ដែល​ជា​អាហារ​ចាំបាច់​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ។

៥-​អង្ករសម្រូប: អង្ករសម្រូប​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ាង ។ បើ​ទោះ​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​អង្ករ​ធម្មតា ប៉ុន្តែ​វា​មិន​មាន​ផ្ទុក​សារធាតុ​កាបូ​អុី​ដ្រា​ត​ច្រើន​ទេ ។ ទទួលទាន​អង្ករ​នេះ​នឹង​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់​ទារក​កំពុង​បំបៅ​ដោះ ជា​ពិសេស​ជួយ​ផ្តល់​កាឡូរី​បន្ថែម​ដល់​ម្តាយ ។

៦-​ក្រូចពោធិ៍សាត់: វា​ជា​អាហារ​ដ៏​ល្អ​ឯក​ជួយ​បង្កើន​ថាមពល​ដល់​ស្ត្រី​ទើប​សម្រាលកូន​រួច ។ ក្រូចពោធិ៍សាត់​និង​ក្រូច​ផ្សេង​ៗ​ទៀត​ជា​ប្រភព​នៃ​វីតាមីន C ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ។

៧-​ស៊ុត: ស៊ុត​ជា​ប្រភព​ដែល​សម្បូរ​បែប​ដោយ​ប្រូ​តេ​អុី​ន ។ អ្នក​អាច​ច្នៃ​ទទួលទាន​ជាមួយ​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ។

៨-​ពពួក​បន្លែ​ស្លឹក​ពណ៌​បៃតង: បន្លែ​ស្លឹក​ពណ៌​បៃតង​ជា​ពិសេស​បណ្តា​បន្លែ​ស្ពៃ​(​ខាត់ណា ស្ពៃ​ស្លឹក​ធាង​ពណ៌​ក្រហម ស្ពៃ​ស្លឹក Spinach...) សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ម្តាយ​និង​កូន ។

៩-​ទឹក: ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ប្រឈម​ខ្លាំង​បំផុត​នឹង​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ។ ដើម្បី​រក្សា​បាន​នូវ​កម្រិត​ថាមពល​និង​កំណើន​ផលិតកម្ម​ទឹកដោះ ស្ត្រី​គប្បី​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​។ អ្នក​អាច​ផ្លាស់​ប្តូរ​ជម្រើស​ផ្សេង​ៗ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​វត្ថុ​រាវ​ប្រចាំ​ថ្ងៃ​តាម​រយៈ​ការ​ផឹក​ទឹកដោះគោ​ឬ​ទឹក​ផ្លែ​ឈើ​ស្រស់ ប៉ុន្តែ​ភេសជ្ជៈ​កាហ្វេ​និង​តែ​គួរតែ​ជៀសវាង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 32 នាក់
  Flag Counter
Flag Counter